• ទំព័រដើម
  • ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ឧបត្ថម្ភអង្ករជូនរដ្ឋបាលខណ្ឌច្បារអំពៅ ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌

ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ឧបត្ថម្ភអង្ករជូនរដ្ឋបាលខណ្ឌច្បារអំពៅ ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌

Aug 29, 2026

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦៖ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក (ធនាគារ អុឹមប៊ី (ខេមបូឌា)) បានបន្តបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងកិច្ចការងារសង្គម តាមរយៈការនាំយកអំណោយជាអង្ករ ទៅប្រគល់ជូនរដ្ឋបាលខណ្ឌច្បារអំពៅ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ និងការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ អំណោយអង្ករទាំងនេះ នឹងត្រូវយកទៅចាត់ចែងចែកចាយដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋក្នុងខណ្ឌច្បារអំពៅ ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

រដ្ឋបាលខណ្ឌច្បារអំពៅ បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារ អុឹមប៊ី (ខេមបូឌា) ដែលតែងតែយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងដល់សហគមន៍។ ការផ្តល់ជូនប្រកបដោយទឹកចិត្តសប្បុរសធម៌នាពេលនេះ មិនត្រឹមតែជាការចែករំលែកនូវស្បៀងអាហារប៉ុណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ក្នុងនាមជាធនាគារគំរូមួយ ក្នុងការជួយអភិវឌ្ឍ និងគាំទ្រសុខុមាលភាពសង្គម។

នៅ ធនាគារ អុឹមប៊ី (ខេមបូឌា) យើងជឿជាក់យ៉ាងមុតមាំថា ការលូតលាស់របស់ធនាគារ ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការរីកចម្រើន និងសុខុមាលភាពរបស់សហគមន៍។ ការឧបត្ថម្ភអង្ករជូនរដ្ឋបាលខណ្ឌច្បារអំពៅនាពេលនេះ គឺជាផ្នែកមួយនៃសកម្មភាពសង្គមរបស់យើង ក្នុងគោលបំណងចូលរួមចំណែកសម្រាលបន្ទុក និងបង្កើនផលវិជ្ជមានជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា»។

ធនាគារ អុឹមប៊ី (ខេមបូឌា) នៅតែបន្តប្តេជ្ញាចិត្តយ៉ាងសកម្មក្នុងការចូលរួមចំណែកក្នុងសកម្មភាពសង្គម មនុស្សធម៌ និងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាពនៅកម្ពុជានាពេលអនាគត។