លិខិតឥណទាន

We ensure for financial obligation ...

នៅធនាគារ អុឹមប៊ី (ខេមបូឌា) យើងខ្ញុំផ្តល់ជូននូវសេវាលិខិតឥណទាន (LC) ដើម្បីគាំទ្រដល់លោកអ្នកក្នុងការធ្វើពាណិជ្ជកម្មឆ្លងប្រទេសប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់បំផុត។ យើងខ្ញុំ ជាអន្តរការីដ៏គួរឱ្យទុកចិត្តសម្រាប់អ្នកទិញ និងអ្នកផ្គត់ផ្គង់​​ ដោយធានាថារាល់ការទូទាត់ទាំងអស់នឹងត្រូវធ្វើឡើងលុះត្រាតែរាល់លក្ខខណ្ឌដែលបានព្រមព្រៀង និងឯកសារទាំងអស់ត្រូវបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌដែលមានចែងក្នុងលិខិតឥណទាន (LC)។

អត្ថប្រយោជន៍សំខាន់ៗ

អាចស្នើសុំបានជាប្រភេទរូបិយប័ណ្ណសំខាន់ៗ ដូចជា៖ ប្រាក់រៀល (KHR), ដុល្លារ(USD), ដុង (VND) និង អឺរ៉ូ (EUR)។

ផ្តល់ការការពារហានិភ័យទាំងអ្នកទិញ និងអ្នកផ្គត់ផ្គង់ សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ឬអាជីវកម្មឆ្លងដែន។

ការពិនិត្យ និងរៀបចំឯកសារមានភាពឆាប់រហ័ស ព្រមទាំងមានការផ្តល់ប្រឹក្សាយ៉ាងច្បាស់លាស់ពីអ្នកជំនាញ។

ក្រុមការងារប្រកបដោយវិជ្ជាជីវៈ និងជំនាញផ្នែកហិរញ្ញវត្ថុពាណិជ្ជកម្ម (Trade Finance) នឹងធ្វើការគាំទ្រលោកអ្នកគ្រប់ជំហាន។

កម្រៃសេវាលិខិតឥណទាន (Letter of Credit Fees)

បរិយាយ កម្រៃសេវាស្តង់ដារ
កម្រៃសេវាចេញលិខិតឥណទាន (Issuing Fee) ០.១% ទៅ ០.១២% (អប្ប. ៨០ ដុល្លារ)
កម្រៃសេវាទូទាត់ (Settlement Fee) ០.២០% (អប្ប. ៥០ ដុល្លារ)
កម្រៃសេវា SWIFT (ក្នុងមួយលើក) ២០ ដុល្លារ
កម្រៃសេវាសំណង (Reimbursement Fee) ២០ ដុល្លារ
កម្រៃសេវាប្រើប្រាស់ (Usance Fee) ០.១% ទៅ ០.១២% (អប្ប. ៣០ ដុល្លារ)
កម្រៃសេវាកែតម្រូវ (Amendment Fee) ២០ ដុល្លារ

លក្ខខណ្ឌតម្រូវ

ទ្រព្យបញ្ចាំ (Security)៖ សាច់ប្រាក់ / ប្រាក់បញ្ញើសន្សំមានកាលកំណត់ / ឬ អចលនទ្រព្យ។

អតិថិជនត្រូវមានកិច្ចសន្យាពាក់ព័ន្ធ ឬឯកសារគាំទ្រផ្សេងៗ។

អតិថិជនត្រូវមានគណនីជាមួយធនាគារ អុឹមប៊ី (ខេមបូឌា)។

របៀបដាក់ពាក្យស្នើសុំ

លោកអ្នកអាចអញ្ជើញមកសាខាណាមួយរបស់ធនាគារ អុឹមប៊ី (ខេមបូឌា) ដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ +855 (0) 23 968 686