រាជធានីភ្នំពេញ ថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥៖ ក្នុងនាមជាធនាគារដែលមានទំនួលខុសត្រូវខ្ពស់ចំពោះសង្គម ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក (ធនាគារ អុឹមប៊ី (ខេមបូឌា)) បានដាក់ចេញនូវយុទ្ធនាការបរិច្ចាគសប្បុរសធម៌ផ្ទៃក្នុង ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជាដែលរងផលប៉ះពាល់ដោយសារស្ថានភាពនាពេលថ្មីៗនេះ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ជាលទ្ធផល ធនាគារ អ៊ឹមប៊ី (ខេមបូឌា) និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ខ្លួន បានចូលរួមថវិកាសរុបចំនួន ១៥,០៣០ ដុល្លារអាមេរិក។ ការចូលរួមចំណែកនេះ បានឆ្លុះបញ្ចាំងពីសប្បុរសធម៌រួមគ្នារបស់បុគ្គលិក និងការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការជួយជ្រោមជ្រែងដល់ប្រជាជនដែលកំពុងត្រូវការជំនួយ។
ថវិកាទាំងនេះត្រូវបានផ្តល់ជូនដោយផ្ទាល់ទៅកាន់កាកបាទក្រហមកម្ពុជា ដើម្បីផ្តល់ការគាំទ្រទៅលើ ស្បៀងអាហារ ឱសថ ជម្រកបណ្តោះអាសន្ន និងសម្ភារៈចាំបាច់ផ្សេងៗទៀត សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការប៉ះទង្គិចនៅតាមតំបន់ព្រំដែន។
រាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៥ ៖ ស្ថិតនាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គណៈគ្រប់គ្រង និងក្រុមការងាររបស់ ធនាគារ អុឹមប៊ី (ខេមបូឌា) មានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការដែលបានចូលរួមនូវសកម្មភាពវេចនំអន្សម ជាមួយក្រុមការងារ ក៏ដូចជាប្អូនៗដែលរស់នៅមណ្ឌលមែកឈើ (Branch Center) ស្របពេលជាមួយគ្នានោះ យើងក៏បានចែករំលែកនូវសាច់ប្រាក់ក៏ដូចជាសម្ភារមួយចំនួនដើម្បីជាជំនួយសម្រាប់ការផ្គត់ផ្គង់ និងប្រើប្រាស់ផ្សេងៗ។
ទោះជាកុមារមួយចំនួនមិនមានភ័ព្វសំណាងទទួលបានការថែទាំពីឪពុកម្តាយ ប៉ុន្តែពួកគេមិនគួរខ្វះសេចក្តីស្រឡាញ់ សេចក្តីសង្ឃឹម និងឱកាសទទួលបានភាពរីកចម្រើនក្នុងជីវិតនោះទេ។ ការរួមចំណែកបន្តិចបន្តួចរបស់យើងម្នាក់ៗនៅថ្ងៃនេះ នឹងក្លាយជាមូលដ្ឋានដ៏ធំសម្រាប់ពួកគេទទួលបានភាពត្រចះត្រចង់នាពេលអនាគត ហើយក្រុមការងារយើងនៅ ធនាគារ អុឹមប៊ី (ខេមបូឌា) ពិតជាមានមោទនភាពក្នុងការដែលអាចចាប់ផ្តើមធ្វើវាពីពេលឥលូវនេះ។
ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ ធនាគារ អុឹមប៊ី ខេមបូឌា បានចូលរួមកម្មវីធរត់ប្រណាំងដើម្បីស្ត្រីនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីចូលរួចំណែកលើកកម្ពស់សិទ្ធិស្រ្តី។
កម្មវិធីរត់ប្រណាំងនេះត្រូវបានរៀបចំឡើងដោយ KK Running Club នៅទីតាំង បុរី ប៉េង ហួត (បឹងស្នោ) ដែលការចូលរួមពីបុគ្គលិកនិងថ្នាក់ដឹកនាំរបស់ធនាគារ អុឹមប៊ី ខេមបូឌា ប្រមាណជាង ៥០នាក់ សម្រាប់ការរត់ចម្ងាយ ៣គីឡូម៉ែត្រ និង៨គីឡូម៉ែត្រ។
ការចូលរួមកក្នុងសកម្មភាពសង្គមមួយនេះ បានបង្ហាញអោយឃើញពីតម្លៃស្នូលរបស់ធនាគារ អុឹមប៊ី ខេមបូឌា ដែលបានផ្សាភ្ជាប់ទៅនឹងបេសកម្មរបស់យើងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការយកចិត្តទុកដាក់លើអត្ថប្រយោជន៍័របស់អតិថិជន។
នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ តំណាងរបស់ធនាគារ អុឹមប៊ី ខេមបូឌា បានចូលជួបសំណេះសំណាលជាមួយក្រុមការងារសប្បុរសធម៌របស់មូលនិធិគន្ធបុប្ជាកម្ពុជា ដើម្បីនាំយកនូវទឹកប្រាក់ចំនួន ១,២៣៤ដុល្លារអាមេរិក ជាមួយទឹកដោះគោចំនួន ២០កេស ដែលបានចូលរួមពីបុគ្គលិករបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា ទៅធ្វើការបរិច្ចាគដល់មូលនិធិគន្ធបុប្ជាកម្ពុជា។
ទង្វើដ៏មានសប្បុរសធម៌មានត្រូវបានផ្តួមផ្តើមដោយធនាគារ អុឹមប៊ី ខេមបូឌា ក្នុងការចូលរួមចំណែកគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ជាទាំងបួនសាខាដើម្បីអោយបន្តដំណើរការផ្តល់សេវាសុខាភិបាលដល់កុមារកម្ពុជានៅទូទាំងប្រទេសដោយឥតគិតថ្លៃ។
ការចូលរួមកក្នុងសកម្មភាពសង្គមមួយនេះ បានបង្ហាញអោយឃើញពីតម្លៃស្នូលរបស់ធនាគារ អុឹមប៊ី ខេមបូឌា ដែលបានផ្សាភ្ជាប់ទៅនឹងបេសកម្មរបស់យើងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការយកចិត្តទុកដាក់លើអត្ថប្រយោជន៍័របស់អតិថិជន។
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ធនាគារ អុឹមប៊ី ខេមបូឌា ដែលជាធនាគារឈានមុខគេ បានផ្តួចផ្តើមនូវសកម្មភាពជួយសង្គមតាមរយៈការចូលរួមក្នុងសកកម្មភាពផ្តល់ឈាមក្រោមការរៀបចំដោយមណ្ឌលសិក្សាបច្ចេកទេសធនាគារប្រកបដោយភាពជោគជ័យ។ ទង្វើនេះបានស្តែងបង្ហាញអោយឃើញនូវការចូលរួមយ៉ាងសកម្មនិងពេញទំហឹងពីថ្នាក់ដឹកនាំនិងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់យើង។
ស្ថិតក្រោយពាក្យស្លោក បរិច្ចាគឈាម សង្គ្រោះជីវិត ធនាគារ អុឹមប៊ី ខេមបូឌា បានជម្រុញដល់បុគ្គលិកគ្រប់រូបអោយចូលរួមយ៉ាងច្រើនកុះករ។ ទង្វើនៃការបរិច្ចាគឈាមបានចូលរួមចំណែកក្នុងការលើកម្ពស់ដល់ការយល់ដឹងអំពីសារៈសំខាន់នៃការផ្តល់ឈាមដើម្បីជួយសង្គ្រោះជីវិតដល់អ្នកជំងឺដែលមានតម្រូវការឈាមជាចាំបាច់។
កម្មវិធីបរិច្ចាគឈាមនៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ បានបង្ហាញអោយឃើញពីការស្ម័គ្រចិត្តរបស់ធនាគារ អុឹមប៊ី ខេមបូឌា និងបុគ្គលិករបស់ខ្លួនក្នុងការចូលរួមជាថ្លុងមួយដើម្បីជួយដល់សង្គម។ កម្មវិធីនេះបានប្រព្រឹត្តិទៅប្រកបដោយភាពជាវិជ្ជមានដោយការចូលរួមយ៉ាងសកម្មពីអ្នកចូលរួមគ្រប់រូបក្នុងទង្វើដ៏សប្បុរសធម៌មួយនេះ។