ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក មានកិត្តិយសទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន ជឿងថាំង
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦៖ ធនាគារ អឹមប៊ី (ខេមបូឌា) ម.ក មានកិត្តិយសយ៉ាងក្រៃលែង ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន ជឿងថាំង (Nguyen Truong Thang) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ព្រមទាំងគណៈប្រតិភូផ្លូវការ។
ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនេះ គណៈប្រតិភូបានស្តាប់ការធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពប្រតិបត្តិការ ចក្ខុវិស័យយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់ ធនាគារ អឹមប៊ី (ខេមបូឌា) ក្នុងនាមជាស្ពានហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្តរវាងប្រទេសកម្ពុជា និងវៀតណាម។
ឯកឧត្តម បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់ ធនាគារ អឹមប៊ី (ខេមបូឌា) ព្រមទាំងបានផ្តល់នូវអនុសាសន៍ណែនាំយុទ្ធសាស្ត្រ ស្តីពីសុវត្ថិភាពប្រតិបត្តិការ អនុលោមភាពតាមបទប្បញ្ញត្តិ ប្រសិទ្ធភាពការងារ និងការបំពេញកាតព្វកិច្ចទទួលខុសត្រូវសង្គម-សេដ្ឋកិច្ច ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែរឹងមាំ។
ជាការឆ្លើយតប ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ ធនាគារ អឹមប៊ី (ខេមបូឌា) បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តតាមរាល់អនុសាសន៍ណែនាំទាំងអស់ ដោយរក្សាស្តង់ដារប្រតិបត្តិការឱ្យបានរឹងមាំ និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចបាននូវរាល់ភារកិច្ចដែលបានប្រគល់ជូន ដោយខិតខំជំរុញឱ្យ ធនាគារ អឹមប៊ី (ខេមបូឌា) ក្លាយជាធនាគារមួយក្នុងចំណោមធនាគារដែលមានប្រសិទ្ធភាពឈានមុខគេនៅក្នុងទីផ្សារ។