សេវាលិខិតធានា

We ensure for financial obligation ...

នៅធនាគារ អុឹមប៊ី (ខេមបូឌា) យើងខ្ញុំផ្តល់ជូននូវសេវាលិខិតធានា (BG) / លិខិតឥណទាន (Standby Letter of Credit) ដើម្បីធានានូវកាតព្វកិច្ចហិរញ្ញវត្ថុ ឬកាតព្វកិច្ចកិច្ចសន្យារបស់លោកអ្នក ជាមួយនឹងភាពជឿជាក់ខ្ពស់បំផុត។

មិនចំពោះថាលោកអ្នកមានបំណងដាក់ដេញថ្លៃគម្រោង នាំចូលទំនិញ ឬចូលរួមក្នុងកិច្ចសន្យារយៈពេលវែង ធនាគារ អុឹមប៊ី (ខេមបូឌា) នឹងគាំទ្រនូវរាល់ការប្តេជ្ញាចិត្តរបស់អ្នកឱ្យទទួលបានភាពជោគជ័យទាំងក្នុងស្រុក និងអន្តរជាតិ ទាំងក្នុងវិស័យឯកជន ក៏ដូចជាក្នុងស្ថាប័នរដ្ឋផងដែរ។

ប្រភេទលិខិតធានា

លិខិតធានាការចូលរួមដេញថ្លៃ (Tender or Bid Guarantee)

លិខិតធានាការទូទាត់ប្រាក់ (Payment Guarantee)

លិខិតធានាការទូទាត់ប្រាក់ (Payment Guarantee)

លិខិតធានាលើប្រាក់តម្កល់ (Retention Money Guarantee)

លិខិតធានាលើការបើកប្រាក់មុន (Advance Payment Guarantee)

អត្ថប្រយោជន៍សំខាន់ៗ

អាចស្នើសុំជាប្រាក់រៀល (KHR) និងប្រាក់ដុល្លារអាមេរិក (USD)។

រយៈពេលធានារហូតដល់ ១ឆ្នាំ ឬផ្អែកតាមរយៈពេលនៃកិច្ចសន្យា។

ដំណើរការរហ័ស ជាមួយការផ្តល់ប្រឹក្សាប្រកបដោយវិជ្ជាជីវៈ។

ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់ស្ថាប័នរដ្ឋ ឯកជន និងក្នុងកម្រិតអន្តរជាតិ។

កម្រៃសេវា

បរិយាយ កម្រៃសេវាស្តង់ដារ
ការធានាដោយសាច់ប្រាក់/ប្រាក់បញ្ញើ ការធានាដោយទ្រព្យបញ្ចាំ
កម្រៃសេវាចេញលិខិតធានា (ក្នុងមួយឆ្នាំ) ១.២%, (អប្ប. ២៥$) ១.៥%, (អប្ប. ៥០$)
កម្រៃសេវាអនុម័ត (ក្នុងមួយឆ្នាំ) មិនតម្រូវ ១%
កម្រៃសេវាកែប្រែ ២៥$ ក្នុងមួយលើក (ក្រៅពីការកែប្រែសុពលភាព ឬចំនួនទឹកប្រាក់)
កម្រៃសេវាប្រព័ន្ធ Swift ២០$ ក្នុងមួយលើក

លក្ខខណ្ឌតម្រូវ

ទ្រព្យបញ្ចាំ (Security)៖ សាច់ប្រាក់ / ប្រាក់បញ្ញើសន្សំមានកាលកំណត់ / ឬ អចលនទ្រព្យ។

អតិថិជនត្រូវមានកិច្ចសន្យាពាក់ព័ន្ធ ឬឯកសារគាំទ្រផ្សេងៗ។

អតិថិជនត្រូវមានគណនីជាមួយធនាគារ អុឹមប៊ី (ខេមបូឌា)។

របៀបដាក់ពាក្យស្នើសុំ

លោកអ្នកអាចអញ្ជើញមកសាខាណាមួយរបស់ធនាគារ អុឹមប៊ី (ខេមបូឌា) ដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ +855 (0) 23 968 686