រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦៖ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំគណៈប្រតិភូតំណាងក្រសួងការពារជាតិវៀតណាមក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជានាពេលថ្មីៗនេះ ដែលបានសង្កត់ធ្ងន់លើការអភិវឌ្ឍដោយយកអតិថិជន និងប្រជាជនជាស្នូល ទំនួលខុសត្រូវចំពោះសង្គម និងការយកចិត្តទុកដាក់ចំពោះសហគមន៍មូលដ្ឋាន ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក បន្តប្រែក្លាយគុណតម្លៃទាំងនេះទៅជាសកម្មភាពជាក់ស្តែងប្រកបដោយអត្ថន័យ។
ក្រោមប្រធានបទ «រួមគ្នាដើម្បីសុខភាពសហគមន៍ – ពង្រឹងសាមគ្គីភាព និងចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាម» ធនាគារ អុឹមប៊ី (ខេមបូឌា) បានចូលរួម និងគាំទ្រកម្មវិធីសុខាភិបាលសប្បុរសធម៌ ដែលរៀបចំឡើងនៅសាលាបឋមសិក្សាសំរោងខាងជើង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានការអនុញ្ញាត និងការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីដៃគូសហការរវាងកម្ពុជា និងវៀតណាម។ កម្មវិធីបានប្រមូលផ្តុំក្រុមគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តចំនួន ១៧៥ នាក់ ដើម្បីផ្តល់សេវាពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ និងជំនួយចាំបាច់ដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារក្នុងមូលដ្ឋានប្រមាណ ២០០០ នាក់។
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦៖ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក (ធនាគារ អុឹមប៊ី (ខេមបូឌា)) បានបន្តបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងកិច្ចការងារសង្គម តាមរយៈការនាំយកអំណោយជាអង្ករ ទៅប្រគល់ជូនរដ្ឋបាលខណ្ឌច្បារអំពៅ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ និងការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ អំណោយអង្ករទាំងនេះ នឹងត្រូវយកទៅចាត់ចែងចែកចាយដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋក្នុងខណ្ឌច្បារអំពៅ ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
រដ្ឋបាលខណ្ឌច្បារអំពៅ បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារ អុឹមប៊ី (ខេមបូឌា) ដែលតែងតែយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងដល់សហគមន៍។ ការផ្តល់ជូនប្រកបដោយទឹកចិត្តសប្បុរសធម៌នាពេលនេះ មិនត្រឹមតែជាការចែករំលែកនូវស្បៀងអាហារប៉ុណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ក្នុងនាមជាធនាគារគំរូមួយ ក្នុងការជួយអភិវឌ្ឍ និងគាំទ្រសុខុមាលភាពសង្គម។
រាជធានីភ្នំពេញ ថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥៖ ក្នុងនាមជាធនាគារដែលមានទំនួលខុសត្រូវខ្ពស់ចំពោះសង្គម ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក (ធនាគារ អុឹមប៊ី (ខេមបូឌា)) បានដាក់ចេញនូវយុទ្ធនាការបរិច្ចាគសប្បុរសធម៌ផ្ទៃក្នុង ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជាដែលរងផលប៉ះពាល់ដោយសារស្ថានភាពនាពេលថ្មីៗនេះ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ជាលទ្ធផល ធនាគារ អុឹមប៊ី (ខេមបូឌា) និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ខ្លួន បានចូលរួមថវិកាសរុបចំនួន ១៥,០៣០ ដុល្លារអាមេរិក។ ការចូលរួមចំណែកនេះ បានឆ្លុះបញ្ចាំងពីសប្បុរសធម៌រួមគ្នារបស់បុគ្គលិក និងការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការជួយជ្រោមជ្រែងដល់ប្រជាជនដែលកំពុងត្រូវការជំនួយ។
ថវិកាទាំងនេះត្រូវបានផ្តល់ជូនដោយផ្ទាល់ទៅកាន់កាកបាទក្រហមកម្ពុជា ដើម្បីផ្តល់ការគាំទ្រទៅលើ ស្បៀងអាហារ ឱសថ ជម្រកបណ្តោះអាសន្ន និងសម្ភារៈចាំបាច់ផ្សេងៗទៀត សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការប៉ះទង្គិចនៅតាមតំបន់ព្រំដែន។
រាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៥ ៖ ស្ថិតនាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គណៈគ្រប់គ្រង និងក្រុមការងាររបស់ ធនាគារ អុឹមប៊ី (ខេមបូឌា) មានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការដែលបានចូលរួមនូវសកម្មភាពវេចនំអន្សម ជាមួយក្រុមការងារ ក៏ដូចជាប្អូនៗដែលរស់នៅមណ្ឌលមែកឈើ (Branch Center) ស្របពេលជាមួយគ្នានោះ យើងក៏បានចែករំលែកនូវសាច់ប្រាក់ក៏ដូចជាសម្ភារមួយចំនួនដើម្បីជាជំនួយសម្រាប់ការផ្គត់ផ្គង់ និងប្រើប្រាស់ផ្សេងៗ។
ទោះជាកុមារមួយចំនួនមិនមានភ័ព្វសំណាងទទួលបានការថែទាំពីឪពុកម្តាយ ប៉ុន្តែពួកគេមិនគួរខ្វះសេចក្តីស្រឡាញ់ សេចក្តីសង្ឃឹម និងឱកាសទទួលបានភាពរីកចម្រើនក្នុងជីវិតនោះទេ។ ការរួមចំណែកបន្តិចបន្តួចរបស់យើងម្នាក់ៗនៅថ្ងៃនេះ នឹងក្លាយជាមូលដ្ឋានដ៏ធំសម្រាប់ពួកគេទទួលបានភាពត្រចះត្រចង់នាពេលអនាគត ហើយក្រុមការងារយើងនៅ ធនាគារ អុឹមប៊ី (ខេមបូឌា) ពិតជាមានមោទនភាពក្នុងការដែលអាចចាប់ផ្តើមធ្វើវាពីពេលឥលូវនេះ។
ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ ធនាគារ អុឹមប៊ី ខេមបូឌា បានចូលរួមកម្មវីធរត់ប្រណាំងដើម្បីស្ត្រីនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីចូលរួចំណែកលើកកម្ពស់សិទ្ធិស្រ្តី។
កម្មវិធីរត់ប្រណាំងនេះត្រូវបានរៀបចំឡើងដោយ KK Running Club នៅទីតាំង បុរី ប៉េង ហួត (បឹងស្នោ) ដែលការចូលរួមពីបុគ្គលិកនិងថ្នាក់ដឹកនាំរបស់ធនាគារ អុឹមប៊ី ខេមបូឌា ប្រមាណជាង ៥០នាក់ សម្រាប់ការរត់ចម្ងាយ ៣គីឡូម៉ែត្រ និង៨គីឡូម៉ែត្រ។
ការចូលរួមកក្នុងសកម្មភាពសង្គមមួយនេះ បានបង្ហាញអោយឃើញពីតម្លៃស្នូលរបស់ធនាគារ អុឹមប៊ី ខេមបូឌា ដែលបានផ្សាភ្ជាប់ទៅនឹងបេសកម្មរបស់យើងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការយកចិត្តទុកដាក់លើអត្ថប្រយោជន៍័របស់អតិថិជន។
នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ តំណាងរបស់ធនាគារ អុឹមប៊ី ខេមបូឌា បានចូលជួបសំណេះសំណាលជាមួយក្រុមការងារសប្បុរសធម៌របស់មូលនិធិគន្ធបុប្ជាកម្ពុជា ដើម្បីនាំយកនូវទឹកប្រាក់ចំនួន ១,២៣៤ដុល្លារអាមេរិក ជាមួយទឹកដោះគោចំនួន ២០កេស ដែលបានចូលរួមពីបុគ្គលិករបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា ទៅធ្វើការបរិច្ចាគដល់មូលនិធិគន្ធបុប្ជាកម្ពុជា។
ទង្វើដ៏មានសប្បុរសធម៌មានត្រូវបានផ្តួមផ្តើមដោយធនាគារ អុឹមប៊ី ខេមបូឌា ក្នុងការចូលរួមចំណែកគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ជាទាំងបួនសាខាដើម្បីអោយបន្តដំណើរការផ្តល់សេវាសុខាភិបាលដល់កុមារកម្ពុជានៅទូទាំងប្រទេសដោយឥតគិតថ្លៃ។
ការចូលរួមកក្នុងសកម្មភាពសង្គមមួយនេះ បានបង្ហាញអោយឃើញពីតម្លៃស្នូលរបស់ធនាគារ អុឹមប៊ី ខេមបូឌា ដែលបានផ្សាភ្ជាប់ទៅនឹងបេសកម្មរបស់យើងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការយកចិត្តទុកដាក់លើអត្ថប្រយោជន៍័របស់អតិថិជន។
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ធនាគារ អុឹមប៊ី ខេមបូឌា ដែលជាធនាគារឈានមុខគេ បានផ្តួចផ្តើមនូវសកម្មភាពជួយសង្គមតាមរយៈការចូលរួមក្នុងសកកម្មភាពផ្តល់ឈាមក្រោមការរៀបចំដោយមណ្ឌលសិក្សាបច្ចេកទេសធនាគារប្រកបដោយភាពជោគជ័យ។ ទង្វើនេះបានស្តែងបង្ហាញអោយឃើញនូវការចូលរួមយ៉ាងសកម្មនិងពេញទំហឹងពីថ្នាក់ដឹកនាំនិងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់យើង។
ស្ថិតក្រោយពាក្យស្លោក បរិច្ចាគឈាម សង្គ្រោះជីវិត ធនាគារ អុឹមប៊ី ខេមបូឌា បានជម្រុញដល់បុគ្គលិកគ្រប់រូបអោយចូលរួមយ៉ាងច្រើនកុះករ។ ទង្វើនៃការបរិច្ចាគឈាមបានចូលរួមចំណែកក្នុងការលើកម្ពស់ដល់ការយល់ដឹងអំពីសារៈសំខាន់នៃការផ្តល់ឈាមដើម្បីជួយសង្គ្រោះជីវិតដល់អ្នកជំងឺដែលមានតម្រូវការឈាមជាចាំបាច់។
កម្មវិធីបរិច្ចាគឈាមនៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ បានបង្ហាញអោយឃើញពីការស្ម័គ្រចិត្តរបស់ធនាគារ អុឹមប៊ី ខេមបូឌា និងបុគ្គលិករបស់ខ្លួនក្នុងការចូលរួមជាថ្លុងមួយដើម្បីជួយដល់សង្គម។ កម្មវិធីនេះបានប្រព្រឹត្តិទៅប្រកបដោយភាពជាវិជ្ជមានដោយការចូលរួមយ៉ាងសកម្មពីអ្នកចូលរួមគ្រប់រូបក្នុងទង្វើដ៏សប្បុរសធម៌មួយនេះ។