អំពីយើង

Generic placeholder image

Total Asset

$X,XXXM

View details »

Generic placeholder image

Total Asset

$X,XXXM

View details »

Generic placeholder image

Total Asset

$X,XXXM

View details »

អំពីធនាគារ អុឹមប៊ី (ខេមបូឌា)

ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក (ធនាគារ អុឹមប៊ី (ខេមបូឌា)) គឺជាបុត្រសម្ព័ន្ធរបស់ អុឹមប៊ី គ្រុប (MB Group) ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនៅប្រទេសវៀតណាម និងមានបទពិសោធន៍ជាង ៣០ឆ្នាំរួចមកហើយ។ ធនាគារត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការជាធនាគារពាណិជ្ជ ដោយធនាគារជាតិនៃកម្ពុជា កាលពីដើមខែមករា ឆ្នាំ២០២៣ បន្ទាប់ពីបានប្រតិបត្តិការអាជីវកម្មធនាគារនៅកម្ពុជាតាំងពីឆ្នាំ២០១១ ក្នុងនាមជាសាខារបស់ "ធនាគារ MB" (MBBank)។

ដោយមោទនភាពចំពោះមូលដ្ឋានគ្រឹះដ៏រឹងមាំដែលបានកសាងឡើងអស់រយៈពេលជាងមួយទសវត្សរ៍នៅក្នុងទីផ្សារកម្ពុជា ធនាគារ អុឹមប៊ី (ខេមបូឌា) កំពុងបោះជំហានយ៉ាងមុតមាំក្នុងការផ្លាស់ប្តូរខ្លួនទៅជាធនាគារពាណិជ្ជដ៏ទូលំទូលាយមួយ ជាមួយនឹងប្រព័ន្ធឌីជីថលដ៏ទំនើប ដោយផ្អែកលើតម្រូវការអតិថិជនជាគោលសម្រាប់រាល់ការផ្លាស់ប្តូរទាំងអស់។

តាមរយៈការគាំទ្រពីមូលដ្ឋានគ្រឹះដ៏រឹងមាំ និងការវិនិយោគដ៏សំខាន់ពី MB Group ធនាគារ អុឹមប៊ី (ខេមបូឌា) មានគោលដៅកំណត់និយមន័យថ្មីនៃសេវាកម្មធនាគារនៅកម្ពុជា តាមរយៈវិធីសាស្ត្រដែលផ្អែកលើតម្រូវការអតិថិជន និងអាទិភាពលើប្រព័ន្ធឌីជីថល។ យើងខ្ញុំផ្តល់ជូននូវដំណោះស្រាយធនាគារយ៉ាងសម្បូរបែប ដោយផ្តល់អាទិភាពខ្ពស់បំផុតលើសុវត្ថិភាព ភាពជឿជាក់ និងភាពងាយស្រួលក្នុងការប្រើប្រាស់ សម្រាប់ទាំងអតិថិជនបុគ្គល និងធុរកិច្ច។

 

អំពី ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក

អុឹមប៊ី គ្រុប ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៤ និងសម្រេចបាននូវភាពរីកចម្រើនជាបន្តបន្ទាប់ប្រកបដោយស្ថិរភាពអស់រយៈពេលជាង ៣០ឆ្នាំមកហើយ ហើយក៏ត្រូវបានចាត់ថ្នាក់ជាសម្ព័ន្ធហិរញ្ញវត្ថុដ៏លេចធ្លោមួយនៅក្នុងប្រទេសវៀតណាម។

អុឹមប៊ី គ្រុប មានផ្តល់ជូនសេវាហិរញ្ញវត្ថុដ៏សម្បូរបែប តាមរយៈធនាគារ អុឹមប៊ី (MBBank នៅប្រទេសវៀតណាម) ដែលកំពុងធ្វើប្រតិបត្តិការជាមួយបណ្តាញសាខាសរុបជាង ២៨៤ទីតាំង ក្នុងបណ្តាខេត្ត និងក្រុងចំនួន ៥៣។ លើសពីនេះ អុឹមប៊ី គ្រុប ក៏មានការិយាល័យនៅ ប្រទេសរុស្ស៊ី សាខាធនាគារនៅប្រទេសឡាវ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៨ ក្នុងវិស័យផ្សេងៗ ដូចជា៖ វិស័យធនាគារ (ធនាគារ អុឹមប៊ី (ខេមបូឌា), ធនាគារ Ocean Bank), ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត MB Ageas, ក្រុមហ៊ុនធានារ៉ាប់រង MIC, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Mcredit, ក្រុមហ៊ុនមូលបត្រ MBS, ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ​ MBCapital និង ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម MBAMC។

តាមរយៈប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព កិត្តិនាមរបស់ អុឹមប៊ី គ្រុប ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងវិស័យហិរញ្ញវត្ថុនៅប្រទេសវៀតណាម។ អុឹមប៊ី គ្រុប បានធ្វើពិពិធកម្មសេវាកម្ម និងផលិតផលរបស់ខ្លួនដោយផ្អែកលើការគ្រប់គ្រងហានិភ័យដ៏ច្បាស់លាស់ ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាដ៏ទំនើប និងការពង្រីកខ្លួនយ៉ាងឆាប់រហ័សទៅកាន់ចំណែកទីផ្សារថ្មីៗ តាមរយៈសេវាធនាគារដ៏ទំនើបបន្ថែមលើសេវាហិរញ្ញវត្ថុបែបប្រពៃណីដែលអតិថិជនធ្លាប់ទទួលបាននាពេលកន្លងមក។ បច្ចុប្បន្ន អុឹមប៊ី គ្រុប ត្រូវបានទទួលស្គាល់ថាជាសម្ព័ន្ធហិរញ្ញវត្ថុដែលប្រកបដោយទំនុកចិត្ត សុវត្ថិភាព និងមានការរីកចម្រើនប្រកបដោយស្ថិរភាព នៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូលទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។

Generic placeholder image

Total Asset

$X,XXXM

View details »

Generic placeholder image

Total Asset

$X,XXXM

View details »

Generic placeholder image

Total Asset

$X,XXXM

View details »

សាវតារបស់យើង

ខែធ្នូ​ ឆ្នាំ២០១១

បើកដំណើរការសាខានៅក្នុងប្រទេសកម្ពុជា

ខែ មិថុនា ឆ្នាំ២០១៦

ឈ្នះពានរង្វាន់ ធនាគារបរទេសឆ្នើមផ្នែកសេវាកម្មធនាគាររបស់ប្រជាជន ក្នុងពិធីប្រគល់រង្វាន់ Cambodia Banking & Microfinance Awards.

ខែ​កញ្ញា​ ឆ្នាំ២០១៩

បើកសាខាថ្មី និងប្តូរទីតាំងការិយាល័យកណ្តាលទៅកណ្តាលរាជធានីភ្នំពេញ

ខែ​មករា ឆ្នាំ២០២៣

ដំណើរការជាធនាគារពាណិជ្ជ (ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក) ដែលក្រុមហ៊ុន អុឹមប៊ី គ្រុប ជាភាគទុនិក ១០០%

ខែកញ្ញា ឆ្នាំ២០២៣

ដាក់ឱ្យដំណើរការកម្មវិធី MBCambodia MyBank App និងក្លាយជាសមាជិកប្រព័ន្ធបាគង

ខែធ្នូ​ ឆ្នាំ​២០២៣

បានឈ្នះរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការ នៅអាស៊ី ឆ្នាំ ២០២៣” ដោយ HR Asia

ខែមិនា ឆ្នាំ២០២៤

ដាក់ឱ្យដំណើរការសេវាធនាគារឆ្លាតវៃដំបូងគេ នៅសាខាបឹងកេងកងទី ៣

ខែកក្កដា ឆ្នាំ២០២៤

ឈ្នះពាន SME Financial Inclusion Initiative of the Year និង Mid-Sized Domestic Retail Bank of the Year awards ពីស្ថាប័ន Asian Banking and Finance.

ខែសីហា ឆ្នាំ២០២៤

ដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ទៅប្រទេសវៀតណាម និងសេវា Premier Banking

ទស្សនវិស័យ

ក្លាយជាធនាគារដែលផ្តល់ភាពងាយស្រួលបំផុតតាមរយៈបច្ចេកវិទ្យាឌីជីថលទំនើប។

បេសកកម្ម

យើងបន្តលើការអភិវឌ្ឍ ធនធានបុគ្គលិក និងបច្ចេកវិទ្យារបស់យើងដើម្បីផ្តល់នូវដំណោះស្រាយធនាគារដែលងាយស្រួល និងរហ័សទាន់ចិត្ត ដើម្បីចូលរួមចំណែកដល់ការរីកចម្រើនផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា។

តម្លៃស្នូល

សុចរិតភាព ផ្តោតលើអតិថិជន សហប្រតិបត្តិការ ភាពរហ័សរហួន និងការច្នៃប្រឌិត។