លោក ហុីម ភារម្យ

នាយកប្រតិបត្តិសេវាកម្មធនាគារបុគ្គល

ឆ្នាំកំណើត៖

១៩៨៤

កម្រិតវប្បធម៌៖

  • បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំទូទៅ ពីសាកលវិទ្យាល័យ បៀលប្រាយ 
  • បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម លើជំនាញគ្រប់គ្រងទូទៅ ពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច 
  • បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច 
  • បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ វែនឡែន 

 

ជាមួយបទពិសោធន៍ជិត ១៦ ឆ្នាំ ក្នុងវិស័យធនាគារ លោក ហឹុម ភារម្យ បាននាំមកនូវចំណេះជំនាញយ៉ាងជ្រៅជ្រះផ្នែកសេវាកម្មធនាគារបុគ្គល និងសេវាបម្រើអតិថិជន។​ ក្នុងអំឡុងពេលបំពេញការងារកន្លងមក លោកបានកាន់តំណែងសំខាន់ៗជាច្រើន រួមមាន៖ ប្រធានឥណទាន, នាយករងសាខា, នាយកសាខា, នាយកនាយកដ្ឋានគ្រប់គ្រងសាខា និងតំបន់, នាយកប៊ែងកាស៊ួរ៉េន (Banca Division) និងនាយកសេវាធនាគារព្រីមៀរ (Premier Banking)។ បន្ថែមពីលើនេះ លោកក៏ធ្លាប់បានបម្រើការងារជា នាយកស្តីទីនៃសេវាប្រាក់បញ្ញើ និងជានាយកនៃតំបន់ ដែលឆ្លុះបញ្ចាំងពីសមត្ថភាពបត់បែនខ្ពស់ក្នុងការបំពេញតួនាទីរបស់លោក។

 

លោកបានចូលរួមជាមួយ ធនាគារ អុឹមប៊ី (ខេមបូឌា) ក្នុងខែសីហា ឆ្នាំ២០២៣ ក្នុងតួនាទីជា នាយកប្រតិបត្តិសេវាកម្មធនាគារបុគ្គល និងបានរួមចំណែកលើកិច្ចការងារជាច្រើនដើម្បីជំរុញភាពរីកចម្រើនរបស់ធនាគារ តាមរយៈការផ្តោតលើការផ្តល់ជូនភាពងាយស្រួល និងអត្ថប្រយោជន៍ជូនអតិថិជនក្នុងការទទួលបានសេវាកម្មធនាគារបុគ្គលដ៏ល្អ លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យ ធនាគារ អុឹមប៊ី (ខេមបូឌា) ក្លាយជាធនាគារដែលអាចផ្តល់ជូននូវដំណោះស្រាយធនាគារដ៏ទំនើប និងសម្បូរបែប ដែលស្របនឹងតម្រូវការទីផ្សារ។