គណនីសន្សំ

ចាប់ផ្តើមការសន្សំរបស់អ្នកជាមួយគណនីសន្សំនៅធនាគារ អុឹមប៊ី (ខេមបូឌា)។ យើងខ្ញុំធានាថា ប្រាក់សន្សំរបស់អ្នកនឹងមានសុវត្ថិភាព និងទទួលបានប្រាក់ចំណេញ។

លក្ខខណ្ឌចាំបាច់ និងឯកសារតម្រូវឲ្យមាន

រូបវន្តបុគ្គល៖

  • មានអាយុ ១៨ ឆ្នាំឡើងទៅ
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព

ជនជាតិបរទេស៖

  • លិខិតឆ្លងដែនដែលមានសុពលភាព ទិដ្ឋាការដែលមានសុពលភាព ៦ ខែ
  • កិច្ចសន្យាជួល
  • កិច្ចសន្យាការងារ

នីតិបុគ្គល៖

  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ម្ចាស់ (អ្នកកាន់កាប់គណនី)
  • វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
  • លក្ខន្ដិកៈក្រុមហ៊ុន
  • ប័ណ្ណពន្ធប៉ាតង់
  • សម្រង់ក្រុមហ៊ុន
  • វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ

ឯកសារផ្សេងទៀតត្រូវបានអនុវត្តតាមបទប្បញ្ញត្តិរបស់ ធនាគារអ៊ឹមប៊ី កម្ពុជា។

 

លក្ខណៈពិសេស និងអត្ថប្រយោជន៍

  • ប្រតិបត្តិការដាក់ប្រាក់ និងដកប្រាក់គ្មានដែនកំណត់
  • ទទួលបានអត្រាការប្រាក់ ០,៥០% សម្រាប់ប្រាក់ដុល្លារអាមេរិក និង ០,៧៥% សម្រាប់ប្រាក់រៀល
  • សមតុល្យបើកគណនីដំបូង ១០ ដុល្លារអាមេរិក (មិនតម្រូវចំពោះគណនីប្រាក់រៀល)
  • មិនតម្រូវតម្កល់សមតុល្យនៅក្នុងគណនី
  • ទទួលបានអត្រាការប្រាក់ជារៀងរាល់ខែ
  • ប្រើប្រាស់សេវាធនាគារចល័តដោយឥតគិតថ្លៃ
  • មិនគិតថ្លៃសេវាសម្រាប់គណនីប្រាក់រៀល

 

ថ្លៃសេវា

  • ថ្លៃសេវាសម្រាប់គណនីអសកម្ម ៥ ដុល្លារអាមេរិក (មិនគិតថ្លៃសម្រាប់គណនីប្រាក់រៀល)
  • ថ្លៃបិទគណនីមុនកាលកំណត់ក្នុងរយៈពេល ៦ ខែ ១០ ដុល្លារអាមេរិក (មិនគិតថ្លៃសម្រាប់គណនីប្រាក់រៀល)

 

ការកាត់ពន្ធ

  • និវាសនជន ៤%
  • អនិវាសនជន ១៤%

 

លក្ខខណ្ឌទូទៅ​