• ទំព័រដើម
  • ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ប្តេជ្ញាគាំទ្រកំណើនពាណិជ្ជកម្មកម្ពុជា-វៀតណាម ខណៈទំហំពាណិជ្ជកម្មទ្វេភាគីត្រូវបានរំពឹងថានឹងបន្តកើនឡើង ក្នុងឆ្នាំ២០២៥

ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ប្តេជ្ញាគាំទ្រកំណើនពាណិជ្ជកម្មកម្ពុជា-វៀតណាម ខណៈទំហំពាណិជ្ជកម្មទ្វេភាគីត្រូវបានរំពឹងថានឹងបន្តកើនឡើង ក្នុងឆ្នាំ២០២៥

Oct 13, 2025

ទីក្រុងហូជីមិញ ប្រទេសវៀតណាម៖ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក (ធនាគារ អុឹមប៊ី (ខេមបូឌា)) មានមោទកភាពក្នុងការប្រកាសពីការចូលរួមនៅក្នុង “វេទិកាធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥” ដែលបានប្រព្រឹត្តទៅដោយជោគជ័យនាថ្ងៃទី ១០-១១ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ។ 
 

អ្នកឧកញ៉ា ឡាវ កាង បានថ្លែងថា វេទិកាធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ រៀបចំឡើងនាពេលនេះ គឺជាកាលានុវត្តភាពដ៏ល្អសម្រាប់ឱ្យធុរជន និងវិនិយោគិន នៃប្រទេសទាំងពីរ ធ្វើការផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ខ្លួន ហើយក៏ជាឱកាសដ៏ល្អ ដើម្បីឱ្យធុរជន និងវិនិយោគិន បានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដើម្បីសម្រួលដល់ការពិភាក្សារកដៃគូសក្តានុពល ការបណ្តាក់ទុនរួមគ្នា និងកាលានុវត្តភាពទីផ្សារតាមវិស័យនានា។
 

អ្នកឧកញ៉ា បានបន្តថា កាលពីខែកក្កដា ឆ្នាំ២០២៥កន្លងទៅ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក៏បានដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់មកកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីចូលរួមសន្និសីទបណ្តាញធុរកិច្ចវៀតណាម-កម្ពុជា ដែលមានការចូលរួមពីធុរជន និងវិនិយោគិនយ៉ាងច្រើននៃប្រទេសទាំងពីរ។ ក្នុងឱកាសនោះក៏មានការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) រវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចវៀតណាម-កម្ពុជាផងដែរ ដែលនេះជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់ ការសម្រួលពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ 
 

ឆ្លើយតបនឹងការលើកឡើងខាងលើ ធនាគារ អុឹមប៊ី (ខេមបូឌា) បានប្តេជ្ញា និងត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាស្ពានហិរញ្ញវត្ថុដ៏រឹងមាំរវាងពាណិជ្ជកម្មកម្ពុជា និងវៀតណាម។ ការសម្រេចបាននូវទំហំពាណិជ្ជកម្មស្របទៅតាមទិសដៅដែលបានកំណត់ទាមទារនូវដំណោះស្រាយហិរញ្ញវត្ថុលើពាណិជ្ជកម្មឆ្លងប្រទេសប្រកបដោយប្រសិទ្ធភាព ហើយនោះជាអ្វីដែលធនាគារកំពុងផ្តល់ជូនដល់ពាណិជ្ជករដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសវៀតណាម។
 

ធនាគារ អុឹមប៊ី (ខេមបូឌា) ផ្តោតសំខាន់លើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលមានសុវត្ថិភាព រហ័ស និងងាយស្រួល សម្រាប់ប្រតិបត្តិការអាជីវកម្មកម្ពុជា-វៀតណាម រួមមាន៖ ការទទួលប្រាក់ផ្ទេរពីវៀតណាម ដោយមិនអស់ថ្លៃសេវា និងផ្ទេរប្រាក់ទៅវៀតណាម ដោយឥតគិតថ្លៃសេវា (តាមរយៈសេវា MBCambodia My Bank App) សេវាលិខិតធានា (BG) និង លិខិតឥណទាន (LC) ដើម្បីធានាបាននូវភាពជឿជាក់ក្នុងការធ្វើពាណិជ្ជកម្ម សេវាឥណទានដែលមានលក្ខណៈបត់បែនខ្ពស់ សម្រាប់គាំទ្រការរីកចម្រើន និងការពង្រីកអាជីវកម្មក្នុងតំបន់។
 

ធនាគារ អុឹមប៊ី (ខេមបូឌា) ប្តេជ្ញាចិត្តធ្វើជាដៃគូហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្តបំផុត ដើម្បីជួយសម្រួលដល់ពាណិជ្ជករឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ខ្លួន និងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចទ្វេភាគីដ៏រឹងមាំ។