ធនាគារ អុឹមប៊ី (ខេមបូឌា) រៀបចំសន្និបាតបុគ្គលិកប្រចាំឆ្នាំ ២០២៦ ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រឆ្នាំថ្មី
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦៖ ធនាគារ អុឹមប៊ី (ខេមបូឌា) បានរៀបចំសន្និបាតបុគ្គលិកប្រចាំឆ្នាំ ២០២៦ ដោយជោគជ័យនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមពាក្យស្លោក “ផ្លាស់ប្តូរខ្លួនឱ្យប្រសើរ សមត្ថភាពរឹងមាំ ការងារមានប្រសិទ្ធភាព”។
សន្និបាតបុគ្គលិកប្រចាំឆ្នាំនេះ គឺជាការបិទទំព័រឆ្នាំចាស់ ឆ្នាំ២០២៥ ដ៏មានអត្ថន័យតាមរយៈការផ្សារភ្ជាប់នឹងការទទួលស្គាល់នូវរាល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងសមិទ្ធផលសំខាន់ៗរបស់ធនាគារ។ នៅក្នុងកិច្ចប្រជុំនេះ គណៈគ្រប់គ្រងរបស់យើងក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសាមគ្គីភាព និងវិន័យក្នុងការអនុវត្តការងារ ដើម្បីតម្រង់ទិសក្រុមការងារឱ្យស្របទៅតាមទិសដៅយុទ្ធសាស្ត្រដ៏ច្បាស់លាស់សម្រាប់ឆ្នាំថ្មី ឆ្នាំ ២០២៦។
តាមរយៈសមិទ្ធផលឆ្នាំ ២០២៥ កន្លងទៅ ធនាគារ អុឹមប៊ី (ខេមបូឌា) បានបង្ហាញពីវឌ្ឍនភាពដ៏សំខាន់ក្នុងការពង្រឹងគ្រឹះឱ្យកាន់តែរឹងមាំ និងការផ្តល់គុណតម្លៃកាន់តែល្អប្រសើរជូនដល់អតិថិជន។ សម្រាប់ទិសដៅបន្តទៅមុខ ធនាគារបានបញ្ជាក់ជាថ្មីពីការបន្តប្តេជ្ញាចិត្តខ្ពស់ ដោយផ្តោតការយកចិត្តទុកដាក់លើ៖ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម (Trade Finance): ពង្រីកដំណោះស្រាយហិរញ្ញវត្ថុដើម្បីគាំទ្រដល់តួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងពាណិជ្ជកម្មតំបន់ និងសកល។ សេវាធនាគារឆ្លងដែន (Cross-border Banking): បង្កើនការតភ្ជាប់ និងសេវាកម្មសម្រាប់អាជីវកម្ម និងបុគ្គល រវាងកម្ពុជា-វៀតណាម និងបណ្តាប្រទេសដទៃទៀត។ សេវាឌីជីថលដែលធានាបាននូវបទពិសោធន៍ដ៏ល្អឥតខ្ចោះ (Digital Products & Experience Excellence): បង្កើតនូវបទពិសោធន៍ថ្មីសម្រាប់ដំណើរការសេវាបម្រើអតិថិជន តាមរយៈប្រព័ន្ធឌីជីថលដែលទំនើប មានសុវត្ថិភាព និងភាពងាយស្រួលបំផុត។ ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME Solutions):បង្កើនសមត្ថភាពដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុដែលរៀបចំឡើងជាពិសេស ដើម្បីជំរុញកំណើនប្រកបដោយចីរភាព។
ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា និងការអនុវត្តការងារប្រកបដោយវិន័យខ្ពស់ ធនាគារ អុឹមប៊ី (ខេមបូឌា) បានបោះជំហានចូលឆ្នាំ ២០២៦ ដោយត្រៀមខ្លួនរួចជាស្រេចក្នុងការប្រែក្លាយយុទ្ធសាស្ត្រទៅជាសកម្មភាពដ៏ពិតប្រាកដ។ ធនាគារបានសង្កត់ធ្ងន់លើចក្ខុវិស័យក្នុងការផ្តល់តម្លៃកាន់តែអស្ចារ្យជូនដល់អតិថិជន ពង្រឹងភាពធន់ និងពង្រឹងជំហររបស់ខ្លួនជាដៃគូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តបំផុតនៅកម្ពុជា។
លោក MR. NGUYEN ANH KHANH អគ្គនាយក ធនាគារ អុឹមប៊ី (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ភាពខ្លាំងរបស់យើង គឺស្ថិតនៅលើស្មារតីរួមគ្នារបស់បុគ្គលិកយើងទាំងអស់គ្នា។ តាមរយៈការផ្លាស់ប្តូរខ្លួនឱ្យល្អប្រសើរជាបន្តបន្ទាប់ យើងធានាថា ធនាគារ អុឹមប៊ី (ខេមបូឌា) នឹងនៅតែមានសមត្ថភាពរឹងមាំ និងទទួលបានប្រសិទ្ធភាពការងារខ្ពស់ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនយើង។