• ទំព័រដើម
  • ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក បើកសម្ពោធសាខាថ្មីនៅខេត្តកំពង់ចាម ដើម្បីលើកកម្ពស់ពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម តាមរយៈការផ្តល់ជូនសេវាហិរញ្ញវត្ថុដ៏ល្អបំផុត

ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក បើកសម្ពោធសាខាថ្មីនៅខេត្តកំពង់ចាម ដើម្បីលើកកម្ពស់ពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម តាមរយៈការផ្តល់ជូនសេវាហិរញ្ញវត្ថុដ៏ល្អបំផុត

Nov 19, 2025

ខេត្តកំពង់ចាម ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥៖ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក (ធនាគារ អុឹមប៊ី (ខេមបូឌា)) បាន​សម្ពោធ​ដាក់ឱ្យដំណើរការជាផ្លូវការនូវសាខា​ថ្មី​របស់​ខ្លួន​ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៧ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ពិធីសម្ពោធនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  និងលោក ជូ គឹមជរ នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តកំពង់ចាម។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ធនាគារ​ អុឹមប៊ី (ខេមបូឌា) និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ដែលបានបង្ហាញពីការគាំទ្រ និងសាទរចំពោះវត្តមានទីតាំងសាខាថ្មី។

 

លោក NGUYEN ANH KHANH អគ្គនាយក ធនាគារ អុឹមប៊ី (ខេមបូឌា) មានប្រសាសន៍ឱ្យដឹងថា ធនាគារ អុឹមប៊ី (ខេមបូឌា) គឺជាបុត្រសម្ព័ន្ធរបស់ធនាគារ MBBank ដែលជាធនាគារឈានមុខគេនៅប្រទេសវៀតណាមជាពិសេសលើផ្នែកបច្ចេកវិទ្យា និងសេវាធនាគារឌីជីថល។ ចាប់តាំងពីទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងនាមជាធនាគារពាណិជ្ជ នៅដើមឆ្នាំ២០២៣ មក យើងបានខិតខំកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងសហគមន៍ និងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។ ក្រោមការប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព បំពេញតម្រូវការ ជាមួយនឹងកម្រៃសេវាសមរម្យ ធនាគារ អុឹមប៊ី (ខេមបូឌា) បានទទួលការជឿទុកចិត្ត និងការគាំទ្រប្រើប្រាស់សេវាពីអតិថិជនមានការកើនឡើងជាលំដាប់។​ គិតត្រឹមត្រីមាសទី ៣ ឆ្នាំ២០២៥ ធនាគារអុឹមប៊ី (ខេមបូឌា) មានផលបត្រកម្ចីសរុប ៣៣១ លានដុល្លារអាមេរិក ដែលមានការកើនឡើង ២៥% បើធៀបនឹងឆ្នាំ ២០២៤ និងកើនឡើងជាង ៣ដង បើធៀបនឹងឆ្នាំ ២០២៣។ សមតុល្យប្រាក់បញ្ញើបានកើនឡើង ៣៣៣ លានដុល្លារអាមេរិក កើនឡើង ២៥% បើធៀបនឹងឆ្នាំ ២០២៤ និងកើនឡើងដល់ ៣,៥ ដង ខ្ពស់ជាងឆ្នាំ ២០២៣។

 

ថ្លែងក្នុងសុន្ទរកថា ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តកំពង់ចាម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ធនាគារ អុឹមប៊ី (ខេមបូឌា) ក្នុងខេត្តកំពង់ចាម ដែលជាទីតាំងសាខាស្ថិតនៅខេត្តដំបូងគេនៃបណ្តាញសាខារបស់ខ្លួន បន្ថែមពីលើសាខាទាំងបួនទីតាំងក្នុងរាជធានីភ្នំពេញ ដែលនេះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចតាមរយៈការផ្តល់ជូនសេវាហិរញ្ញវត្ថុផ្លូវការ ក៏ដូចជាបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋនាខេត្តកំពង់ចាម។ 

 

តាមរយៈ ធនាគារ អុឹមប៊ី (ខេមបូឌា) អតិថិជននឹងរីករាយជាមួយសេវាហិរញ្ញវត្ថុយ៉ាងពេញលេញ និងសម្បូរបែប រួមមាន៖ សេវាបញ្ញើសន្សំ សេវាប្រាក់កម្ចី សេវាហិរញ្ញប្បទានពាណិជ្ជកម្ម (LC, TTR, BG), សេវាធនាគារចល័ត (MBCambodia My Bank App) និងសេវាហិរញ្ញវត្ថុផ្សេងទៀតយ៉ាងងាយស្រួល និងឆ្លើយតបតាមតម្រូវការអាជីវកម្ម ជាពិសេសគឺសេវាផ្ទេរប្រាក់ទៅមកប្រទេសវៀតណាម ដោយអតិថិជនអាចរីករាយជាមួយការធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចខាងក្រោម៖ 

 

ការផ្ទេរប្រាក់មានភាពឆាប់រហ័សបំផុត៖ ប្រតិបត្តិការ​ត្រូវ​បាន​បញ្ចប់​ក្នុង​រយៈពេលយ៉ាងឆាប់រហ័សព្រោះថាសេវាផ្ទេរប្រាក់ទៅវៀតណាមតាមរយៈសាខាធនាគារ អុឹមប៊ី (ខេមបូឌា) គឺមិនមាន​ឆ្លង​កាត់​អន្តរការី​ភាគី​ទីបី​ណា​មួយ​ឡើយ។

ថ្លៃ​សេវាទាបសមរម្យ៖ សេវាផ្ទេរប្រាក់នៅធនាគារ អុឹមប៊ី (ខេមបូឌា) មានតម្លៃទាបសមរម្យ និងអាចផ្ទេរបានចំនួនសាច់ប្រាក់ច្រើនដែលសក្តិសមបំផុតសម្រាប់គ្រប់ប្រភេទអាជីវកម្ម​នាំចូល-នាំចេញ។

សុវត្ថិភាព និងទំនុកចិត្ត​ខ្ពស់៖ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ MBBank ដែលជាធនាគារឈានមុខគេនៅវៀតណាម អតិថិជនអាចធ្វើប្រតិបត្តិការបានយ៉ាងមានប្រសិទ្ធភាព និងប្រកបដោយទំនុកចិត្តខ្ពស់បំផុត។

 

ឆ្លៀតក្នុងឱកាសនៃការបើកសម្ពោធសាខាថ្មី ធនាគារក៏មានការផ្តល់ជូនអតិថិជនជាពិសេសដូចខាងក្រោម៖

  • សម្រាប់ការបើកគណនីនៅធនាគារ អុឹមប៊ី (ខេមបូឌា) សាខាខេត្តកំពង់ចាម អតិថិជននឹងទទួលបានការផ្តល់់ជូនលេខគណនីពិសេសដោយមិនគិតថ្លៃ ព្រមជាមួយការប្រាក់ខ្ពស់ និងទទួលបានទឹកប្រាក់ត្រលប់បន្ថែមទៀតរហូតដល់ ០,១០%។​
  • សម្រាប់ការបង្វែរឥណទានអាជីវកម្ម (Refinance Retail Business Loan) មកធនាគារ អុឹមប៊ី (ខេមបូឌា) អតិថិជននឹងទទួលបាននូវអត្រាការប្រាក់ដ៏ទាក់ទាញចាប់ពី ៦,៨៨% ក្នុង១ឆ្នាំតែប៉ុណ្ណោះ។ ជាមួយនឹងទំហំកម្ចីធំ រយៈពេលកម្ចីវែង និងលក្ខខណ្ឌផ្សេងទៀតមានភាពបត់បែនខ្ពស់តាមតម្រូវការអតិថិជន។
  • ជាពិសេសអតិថិជនអាចរីករាយជាមួយសេវាផ្ទេរប្រាក់ទៅប្រទេសវៀតណាមតាមបញ្ជរសាខាខេត្តកំពង់ចាមជាមួយកម្រៃសេវាទាបសមរម្យបំផុត, ទទួលប្រាក់ផ្ទេរពីវៀតណាមនៅបញ្ជរសាខាដោយមិនអស់ថ្លៃសេវា, ផ្ទេរប្រាក់ទៅវៀតណាមដោយមិនគិតថ្លៃ (តាម MBCambodia My Bank App) ជាមួយនឹងសេវាឆាប់រហ័សផ្ទេរភ្លាមចូលភ្លាមៗ ដោយមិនចាំបាច់រង់ចាំយូរ។ 

 

លក្ខខណ្ឌផ្សេងៗនៃកម្មវិធីពិសេសនេះ ត្រូវបានអនុវត្ត!​

 

សម្រាប់ព័ត៌មានលម្អិតអំពីការផ្តល់ជូនពិសេសខាងលើ អតិថិជនអាចទាក់ទងមកកាន់ ធនាគារ អុឹមប៊ី (ខេមបូឌា) សាខាខេត្តកំពង់ចាមដោយផ្ទាល់ ឬតាមរយៈលេខទូរសព្ទ 023 968 686។