
ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក នឹងចូលរួមក្នុងពិព័រណ៍រៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) ដើម្បីចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក និង ពាណិជ្ជកម្មកម្ពុជា-វៀតណាម
រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥៖ ធនាគារ អុឹមប៊ី(ខេមបូឌា) ម.ក មានមោទកភាពក្នុងការជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណជន ចំពោះវត្តមានចូលរួមរបស់ខ្លួននៅក្នុងពិព័រណ៍ផលិតផលក្នុងស្រុកដែលរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ការចូលរួមនេះបានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ធនាគារ អ៊ឹមប៊ី(ខេមបូឌា) ម.ក ក្នុងការជួយជម្រុញឱ្យកាន់តែមានភាពល្អប្រសើរសម្រាប់ផលិតផលក្នុងស្រុក ក៏ដូចជាទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម។
គួរបញ្ជាក់ថា ពិព័រណ៍ផលិតផលដែលរៀបចំដោយ FASMEC គឺជាវេទិកាដ៏សំខាន់សម្រាប់សហគ្រិន សហគ្រាសធុនតូច និងមធ្យម (SMEs) និងដៃគូអន្តរជាតិនានា ដើម្បីបង្ហាញផលិតផលរបស់ខ្លួន ស្វែងរកឱកាសអាជីវកម្ម និងពង្រីកសក្តានុពលសម្រាប់ពាណិជ្ជកម្មក្នុងតំបន់។ ក្នុងនាមជាដៃគូហិរញ្ញវត្ថុដែលប្រកបដោយទំនុកចិត្ត ធនាគារ អុឹមប៊ី(ខេមបូឌា) ម.ក នឹងនៅតែបន្តគាំទ្រភាពរីកចម្រើនដល់ម្ចាស់អាជីវកម្មជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្រប និងពង្រីកឱកាសសម្រាប់ពាណិជ្ជកម្មឆ្លងប្រទេស។
ធនាគារ អុឹមប៊ី(ខេមបូឌា) ម.ក ជាស្ថាប័នហិរញ្ញវត្ថុដ៏គួរជាទីទុកចិត្ត សម្រាប់គាំទ្រដល់ពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស។ ជាមួយសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបដែលសក្តិសមបំផុតសម្រាប់អតិថិជនគ្រប់ប្រភេទ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ក៏មានផ្តល់ជូនសេវាហិរញ្ញវត្ថុដែលមានភាពសក្តិសមបំផុតសម្រាប់អតិថិជនជា សហគ្រិន សហគ្រាសធុនតូច និងមធ្យម (SMEs) រួមមាន៖ ឥណទានអាជីវកម្មដែលត្រូវបានរចនាឡើងដើម្បីគាំទ្រដល់វឌ្ឍនភាពប្រតិបត្តិការអាជីវកម្ម សេវាប្រតិបត្តិការធនាគារនិងសេវាឌីជីថល ដែលបានសម្រួលដល់ការទូទាត់ និងការគ្រប់គ្រងសាច់ប្រាក់ សេវាហិរញ្ញវត្ថុគាំទ្រប្រតិបត្តិការឆ្លងប្រទេសដែលបានជួយសម្រួលពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា វៀតណាម និងប្រទេសផ្សេងទៀត រួមទាំងសេវាចេញលិខិតធានា (BG) លិខិតឥណទាន (LC) និងដំណោះស្រាយហិរញ្ញវត្ថុផ្សេងទៀតសម្រាប់វិនិយោគិនក្នុងការនាំចេញ និងនាំចូល។
ដើម្បីផ្តល់ជូនអត្ថប្រយោជន៍ និងភាពរីករាយដល់អតិថិជនដែលបានមកទស្សនាស្តង់របស់ខ្លួន ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ក៏បានរៀបចំការលេងហ្គេមសប្បាយៗក្នុងការឆ្លើយសំណួរងាយៗ ដើម្បីទទួលបានរង្វាន់ និងទទួលបានលេខគណនីពិសេសឥតគិតថ្លៃ សម្រាប់អតិថិជនដែលបើកគណនីថ្មី។ លើសពីនោះសម្រាប់អតិថិជនដែលធ្វើការផ្ទេរកម្ចីអាជីវកម្មមក ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ក៏ដូចជាជ្រើសរើសប្រើប្រាស់សេវាឥណទានសម្រាប់អាជីវកម្ម (Corporate Loan) សេវាលិខិតឥណទាន (LC) និងសេវាលិខិតធានា (BG) ក៏នឹងទទួលបាននូវការផ្តល់ជូនអត្ថប្រយោជន៍ដ៏គួរឱ្យទាក់ទាញជាច្រើនផងដែរ។
ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក សូមគោរពអញ្ជើញអតិថិជនទាំងអស់មកទស្សនាស្តង់ពិព័រណ៍ ដើម្បីស្វែងយល់ពីការផ្តល់ជូនពិសេសទាំងនេះ ជាមួយក្រុមការងារដែលប្រកបដោយជំនាញ និងវិជ្ជាជីវៈខ្ពស់ និងទទួលយកបទពិសោធន៍នៃការផ្តល់ជូនក្នុងនាមជាដៃគូហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្តដើម្បីភាពរីកចម្រើននៃអាជីវកម្មរបស់អ្នក។
ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក សូមរក្សាសិទ្ធិក្នុងការកែប្រែការផ្តល់ជូនខាងលើដោយពុំចាំបាច់ជូនដំណឹងជាមុន។