
ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) ផ្តល់ជូនសេវាហិរញ្ញវត្ថុដ៏ល្អប្រសើរដើម្បីពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៥ ៖ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក បានចូលរួមក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ ២០២៥ ក្រោមប្រធានបទ ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) ដោយបានប្រមូលផ្តុំសហគ្រិន អ្នកដឹកនាំធុរកិច្ច និងដៃគូក្នុងតំបន់រាប់រយនាក់ ដើម្បីបង្ហាញផលិតផលក្នុងស្រុក និងជំរុញទំនាក់ទំនងពាណិជ្ជកម្មឆ្លងប្រទេស។
ស្របពេលជាមួយគ្នានោះ ដើម្បីជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជាឱ្យបន្តរីកចម្រើនប្រកបដោយនិរន្តរភាព ធនាគារ អុឹមប៊ី (ខេមបូឌា) ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយ FASMEC ក្នុងអំឡុងពេលនៃការរៀបចំព្រឹត្តិការណ៍។ កិច្ចព្រមព្រៀងនេះបង្ហាញអំពីភាពជាដៃគូយុទ្ធសាស្ត្រដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលសមស្របតាមលក្ខខណ្ឌ និងតម្រូវការរបស់ម្ចាស់អាជីវកម្ម ដែលអាចបង្កើនការប្រកួតប្រជែង គុណភាព និងការទទួលបានឱកាសទីផ្សារល្អប្រសើរជាងមុនសម្រាប់ផលិតផលរបស់ខ្លួន។ ពេញមួយពិព័រណ៍រយៈពេលបីថ្ងៃ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) បានស្វាគមន៍អតិថិជន ក៏ដូចជាអ្នកទស្សនារាប់រយនាក់មកកាន់ស្តង់របស់ខ្លួន ដោយផ្តល់ជូននូវការលេងហ្គេមឆ្លើយសំណួរសប្បាយៗដើម្បីទទួលបានរង្វាន់អនុស្សាវរីយ៍ ការប្រឹក្សាអំពីផលិតផលដែលសក្តិសមនឹងតម្រូវការអាជីវកម្ម និងការបើកគណនីជូនអតិថិជនជាមួយនឹងលេខគណនីពិសេសដោយឥតគិតថ្លៃ។
ធនាគារ អុឹមប៊ី(ខេមបូឌា) គឺជាស្ថាប័នហិរញ្ញវត្ថុដ៏គួរជាទីទុកចិត្ត សម្រាប់គាំទ្រដល់ពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស។ ជាមួយសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបដែលសក្តិសមបំផុតសម្រាប់អតិថិជនគ្រប់ប្រភេទ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ក៏មានផ្តល់ជូនសេវាហិរញ្ញវត្ថុដែលមានភាពសក្តិសមបំផុតសម្រាប់អតិថិជនជា សហគ្រាសធុនតូច និងមធ្យម (SMEs) រួមមាន៖ ឥណទានអាជីវកម្មដែលត្រូវបានរចនាឡើងដើម្បីគាំទ្រដល់វឌ្ឍនភាពប្រតិបត្តិការអាជីវកម្ម សេវាប្រតិបត្តិការធនាគារនិងសេវាឌីជីថល ដែលបានសម្រួលដល់ការទូទាត់ និងការគ្រប់គ្រងសាច់ប្រាក់ សេវាហិរញ្ញវត្ថុគាំទ្រប្រតិបត្តិការឆ្លងប្រទេសដែលបានជួយសម្រួលពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា វៀតណាម និងប្រទេសផ្សេងទៀត រួមទាំងសេវាចេញលិខិតធានា (BG) លិខិតឥណទាន (LC) និងដំណោះស្រាយហិរញ្ញវត្ថុផ្សេងទៀតសម្រាប់វិនិយោគិនក្នុងការនាំចេញ និងនាំចូល។
អំពី ធនាគារ អុឹមប៊ី (ខេមបូឌា)
ធនាគារ អ៊ឹមប៊ី (ខេមបូឌា) គឺជាបុត្រសម្ព័ន្ធរបស់ អុឹមប៊ី គ្រុប ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនៅវៀតណាម និងមានបទពិសោធន៍ជាង ៣០ ឆ្នាំមកហើយ។ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ត្រូវបានបើកដំណើរការជាធនាគារពាណិជ្ជជាផ្លូវការដោយទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងខែមករា ឆ្នាំ ២០២៣ បន្ទាប់ពីប្រតិបត្តិការជាសាខារបស់ធនាគារអាណាព្យាបាល (Military Commercial Joint Stock Bank) នៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០១១។
តាមរយៈមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងទីផ្សារកម្ពុជា អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមក ធនាគារ អុឹមប៊ី (ខេមបូឌា) កំពុងនឹងបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងការប្រែក្លាយខ្លួនទៅជាធនាគារឌីជីថលដ៏ទំនើប ដោយផ្តោតលើអត្ថប្រយោជន៍អតិថិជនជាចម្បងសម្រាប់រាល់ការធ្វើទំនើបកម្មលើផលិតផល និងសេវាកម្មនានារបស់ខ្លួន។ ជាមួយនឹងមូលដ្ឋានគ្រឹះក្រោមការវិនិយោគដ៏សំខាន់ពីអុឹមប៊ី គ្រុប, ធនាគារ អុឹមប៊ី (ខេមបូឌា) មានបំណងរួមចំណែកលើការជម្រុញបន្ថែមនូវគុណវុឌ្ឍិក្នុងវិស័យធនាគារកម្ពុជា តាមរយៈការផ្តោតលើតម្រូវការអតិថិជន និងសេវាឌីជីថលជាអាទិភាព។ ធនាគារ អុឹមប៊ី (ខេមបូឌា) ផ្ដល់ជូននូវដំណោះស្រាយសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ជាមួយនឹងសុវត្ថិភាពខ្ពស់ ទំនុកចិត្តខ្ពស់ និងភាពងាយស្រួលសម្រាប់អតិថិជនទាំងអស់ ទាំងលក្ខណៈបុគ្គល និងសហគ្រាស។