• ទំព័រដើម
  • ដំណឹងល្អពីការផ្ទេរប្រាក់ទៅមកកម្ពុជា-វៀតណាម ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក នឹងដាក់ដំណើរការសាខាថ្មីនៅខេត្តកំពង់ចាម ឆាប់ៗនេះ...!

ដំណឹងល្អពីការផ្ទេរប្រាក់ទៅមកកម្ពុជា-វៀតណាម ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក នឹងដាក់ដំណើរការសាខាថ្មីនៅខេត្តកំពង់ចាម ឆាប់ៗនេះ...!

Nov 17, 2025

ខេត្តកំពង់ចាម ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក (ធនាគារ អុឹមប៊ី (ខេមបូឌា)) គឺជា បុត្រសម្ព័ន្ធរបស់ MB Group ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏លេចធ្លោ និងឈានមុខគេមួយនៅប្រទេសវៀតណាម បានប្រកាសនៅថ្ងៃនេះអំពីការត្រៀមបើកដំណើរការសាខាថ្មីរបស់ខ្លួនបន្ថែមទៀតនៅខេត្តកំពង់ចាម ដែលជាការបង្ហាញពីការពង្រីកខ្លួនជាយុទ្ធសាស្ត្រចូលទៅក្នុងតំបន់សេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។
 

ការពង្រីកបណ្តាញសាខានេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ធនាគារ អុឹមប៊ី (ខេមបូឌា) ក្នុងការនាំយកសេវាហិរញ្ញវត្ថុប្រកបដោយស្តង់ដារខ្ពស់ និងប្រកបដោយសុវត្ថិភាព តាមរយៈបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយទៅកាន់ទីតាំងខេត្តដ៏សំខាន់ បន្ថែមលើបណ្តាញសាខាបច្ចុប្បន្នទាំងបួនរបស់ខ្លួននៅរាជធានីភ្នំពេញដែលកំពុងផ្តល់ជូនសេវាហិរញ្ញវត្ថុប្រកបដោយភាពរីកចម្រើនខ្ពស់ជូនដល់អតិថិជន ។ ​
 

ខេត្តកំពង់ចាមត្រូវបានគេស្គាល់ថាជាតំបន់ដ៏មមាញឹកសម្រាប់វិស័យកសិ-ឧស្សាហកម្មរបស់កម្ពុជា ជាពិសេសក្នុងការផលិតដំណាំកៅស៊ូ និងដំណាំសំខាន់ៗផ្សេងទៀត អ្វីដែលសំខាន់ទីតាំងរបស់ខេត្តកំពង់ចាមជាតំបន់ស្នូលនៃខ្សែសង្វាក់ពាណិជ្ជកម្មដ៏មមាញឹករវាងកម្ពុជា-វៀតណាម ដែលនេះបានធ្វើឱ្យធនាគារ អុឹមប៊ី (ខេមបូឌា) ក្លាយជាដៃគូហិរញ្ញវត្ថុដ៏សក្តិសមបំផុតសម្រាប់អតិថិជននៅខេត្តកំពង់ចាម ជាពិសេសពាណិជ្ជករដែលមានតម្រូវការផ្ទេរប្រាក់ទៅមកប្រទេសវៀតណាម ដោយអាចធ្វើការផ្ទេរប្រាក់ភ្លាមទទួលបានភ្លាមៗដោយមិនរង់ចាំ លើសពីនោះអតិថិជនអាចទទួលប្រាក់ផ្ទេរពីវៀតណាមដោយមិនអស់ថ្លៃសេវា ផ្ទេរប្រាក់ចេញទៅវៀតណាមតាមរយៈបញ្ជរសាខាជាមួយថ្លៃសេវាដ៏ទាប ហើយផ្ទេរប្រាក់ទៅវៀតណាមតាមរយៈសេវាធនាគារចល័ត MBCambodia My Bank App ក៏មិនមានការគិតថ្លៃសេវានោះដែរ។ សាខាថ្មីនេះក៏នឹងគាំទ្រយ៉ាងសកម្មដល់សកម្មភាពពាណិជ្ជកម្មឆ្លងប្រទេស សម្រួលដល់លំហូរពាណិជ្ជកម្ម និងការវិនិយោគសម្រាប់អាជីវកម្មក្នុងស្រុក។
 

តាមរយៈធនាគារ អុឹមប៊ី (ខេមបូឌា) សាខាខេត្តកំពង់ចាម អតិថិជននឹងទទួលបាននូវសេវាកម្មធនាគារពាណិជ្ជដ៏សក្តិសមបំផុតជាមួយភាពងាយស្រួលក្នុងការប្រឹក្សាយោបល់ដោយផ្ទាល់ជាមួយបុគ្គលិកដែលពោរពេញដោយវិជ្ជាជីវៈ និងបានត្រៀមខ្លួនជាស្រេចក្នុងការបម្រើសេវាហិរញ្ញវត្ថុដ៏សម្បូរបែប រួមមាន៖ សេវាបញ្ញើសន្សំ សេវាឥណទាន សេវាលិខិតធានា សេវាលិខិតឥណទាន សេវាផ្ទេរប្រាក់ និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។

ស្ថិតនាឱកាសពិធីសម្ពោធជាផ្លូវការសាខាខេត្តកំពង់ចាម ក្នុងពេលឆាប់ៗនេះ ធនាគារក៏បានត្រៀមផ្តល់ជូននូវកម្មវិធីពិសេសៗជាច្រើនទៅកាន់អតិថិជនរបស់ខ្លួន។

សូមរង់ចាំតាមដានលើគេហទំព័រ និងបណ្តាញសង្គមផ្លូវការរបស់ធនាគារ អុឹមប៊ី (ខេមបូឌា) ទាំងអស់គ្នា ដើម្បីទទួលបានព័ត៌មានអំពីពិធីសម្ពោធជាផ្លូវការ និងការផ្តល់ជូនពិសេស។