គណនីចរន្តបត់បែន

ជាមួយនឹងគណនីចរន្តបត់បែន អ្នកនឹងទទួលបានការប្រើប្រាស់ដែលអាចបត់បែនបានកាន់តែច្រើនជាមួយនឹងប្រតិបត្តិការរបស់អ្នក និងផ្តល់អត្រាការប្រាក់ប្រកួតប្រជែងខ្ពស់។

លក្ខខណ្ឌចាំបាច់ និងឯកសារតម្រូវឲ្យមាន

រូបវន្តបុគ្គល៖

  • មានអាយុ ១៨ ឆ្នាំឡើងទៅ
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព

ជនជាតិបរទេស:

  • លិខិតឆ្លងដែនដែលមានសុពលភាព ទិដ្ឋាការដែលមានសុពលភាព ៦ ខែ
  • កិច្ចសន្យាជួល
  • កិច្ចសន្យាការងារ

នីតិបុគ្គល៖

  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ម្ចាស់ (អ្នកកាន់កាប់គណនី)
  • វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
  • លក្ខន្ដិកៈក្រុមហ៊ុន
  • ប័ណ្ណពន្ធប៉ាតង់
  • សម្រង់ក្រុមហ៊ុន
  • វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ

ឯកសារផ្សេងទៀតត្រូវបានអនុវត្តតាមបទប្បញ្ញត្តិរបស់ ធនាគារ អ៊ឹមប៊ី កម្ពុជា។

 

លក្ខណៈពិសេស និងអត្ថប្រយោជន៍

  • ប្រតិបត្តិការដាក់ប្រាក់ និងដកប្រាក់គ្មានដែនកំណត់
  • សមតុល្យបើកគណនីដំបូង ២៥០ ដុល្លារអាមេរិក ឬ ១.០០០.០០០រៀល
  • សមតុល្យតម្កល់ក្នុងគណនី ២៥០ ដុល្លារអាមេរិក ឬ ១.០០០.០០០រៀល
  • ទទួលបានអត្រាជារៀងរាល់ខែ
  • ប្រើប្រាស់សេវាធនាគារចល័តដោយឥតគិតថ្លៃ
  • សៀវភៅមូលប្បទានបត្រ (តាមការស្នើសុំ)

 

ថ្លៃសេវា

  • Cheque book (upon request)
  • ថ្លៃសេវាសម្រាប់គណនីអសកម្ម ៥ ដុល្លារអាមេរិក និង ២០.០០០រៀល
  • ថ្លៃបិទគណនីមុនកាលកំណត់ក្នុងរយៈពេល ៦ ខែ ១០ ដុល្លារអាមេរិក ឬ ៤០.០០០រៀល

 

ការកាត់ពន្ធ

  • និវាសនជន ៤%
  • អនិវាសនជន ១៤%

 

លក្ខខណ្ឌទូទៅ​

 

អត្រាការប្រាក់

រូបវន្តបុគ្គល

សមតុល្យ (ដុល្លារអាមេរិក) ការប្រាក់​ (ប្រចាំឆ្នាំ)
០ – ២៥០ ០,៥០%
> ២៥០ – ៥.០០០ ០,៧៥%
> ៥.០០០ – ៥០.០០០ ១,០០%
> ៥០.០០០ ១,២៥%

សមតុល្យ (រៀល) ការប្រាក់​ (ប្រចាំឆ្នាំ)
០ – ១.០០០.០០០ ០,៧៥%
>១.០០០.០០០ – ២០.០០០.០០០ ១,០០%
>២០.០០០.០០០ – ២០០.០០០.០០០ ១,២៥%
>២០០.០០០.០០០ ១,៥០%

នីតិបុគ្គល៖

សមតុល្យ (ដុល្លារអាមេរិក) ការប្រាក់​ (ប្រចាំឆ្នាំ)
០ – ៥០០ ០,៥០%
> ៥០០ – ៥.០០០ ០,៧៥%
> ៥.០០០ – ៥០.០០០ ១,០០%
> ៥០.០០០ ១,២៥%

សមតុល្យ (ដុល្លារអាមេរិក) ការប្រាក់​ (ប្រចាំឆ្នាំ)
០ – ២.០០០.០០០ ០,៧៥%
> ២.០០០.០០០ – ២០.០០០.០០០ ១,០០%
> ២០.០០០.០០០ – ២០០.០០០.០០០ ១,២៥%
> ២០០.០០០.០០០ ១,៥០%