ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយជិត ១៨ឆ្នាំ ក្នុងវិស័យធនាគារ លោកស្រី ទៀវ ប៊ុយឡាយ បាននាំមកនូវចំណេះជំនាញផ្នែកប្រតិបត្តិការដ៏សម្បូរបែបក្នុងការបំពេញការងារនៅ ធនាគារ អឹុមប៊ី (ខេមបូឌា)។ ក្នុងអំឡុងពេលបំពេញការងាររបស់លោកស្រីលោកស្រីបានកាន់តួនាទីជាច្រើន រួមមាន អ្នកគ្រប់គ្រងផ្នែកទូទាត់អន្តរជាតិ, នាយិការងនាយកដ្ឋានប្រតិបត្តិការ និងនាយិកានាយកដ្ឋានប្រតិបត្តិការ។
លោកស្រីបានចូលរួមជាមួយ ធនាគារ អុឹមប៊ី (ខេមបូឌា) ក្នុងខែមេសា ឆ្នាំ២០២៣ ក្នុងតួនាទីជានាយិកាប្រតិបត្តិស្តីទី ហើយត្រូវបានតែងតាំងជានាយិកាប្រតិបត្តិជាផ្លូវការ ក្នុងខែមករា ឆ្នាំ២០២៤។ ក្នុងតួនាទីនេះ លោកស្រីបានប្រើប្រាស់បទពិសោធន៍ដ៏ទូលំទូលាយរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងធានាឱ្យបាននូវការផ្តល់សេវាកម្មដ៏រលូន។ ភាពដឹកនាំរបស់លោកស្រី គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឧត្តមភាពនៃប្រតិបត្តិការរបស់ធនាគារ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់បទពិសោធន៍អតិថិជន និងការរក្សាស្តង់ដារខ្ពស់បំផុតលើគ្រប់មុខងារប្រតិបត្តិការ។