ជាមួយនឹងបទពិសោធន៍ជិត ២០ ឆ្នាំ ក្នុងវិស័យធនាគារ លោក Nguyen Thanh Hieu មានចំណេះជំនាញក្នុងការវាយតម្លៃ និងការគ្រប់គ្រងឥណទាននៅក្នុង ធនាគារ អឹុមប៊ី (ខេមបូឌា)។ ក្នុងអំឡុងពេលបំពេញការងារកន្លងមក លោកធ្លាប់បានកាន់តំណែងសំខាន់ៗជាច្រើនដូចជា នាយកសាខា, នាយករងសាខា និងនាយករងនាយកដ្ឋានវាយតម្លៃឥណទានសហគ្រាសធុនតូច និងមធ្យម (SME Appraisal Department) នៅធនាគារ អុឹមប៊ី ប្រទេសវៀតណាម ក៏ដូចជាធ្លាប់ដើរតួនាទីជា នាយក, នាយករង និងជានាយកនាយកដ្ឋានសេវាធនាគារបុគ្គល (Retail Department) នៅធនាគារ ACB Bank ផងដែរ។ តួនាទីទាំងនេះបានផ្តល់ឱ្យលោកនូវការយល់ដឹងយ៉ាងស៊ីជម្រៅ ទាំងលើផ្នែកសេវាធនាគារបុគ្គល និងផ្នែកសេវាធនាគារសម្រាប់សាជីវកម្ម។
លោកបានចូលរួមក្នុងគម្រោងបង្កើតធនាគារ អុឹមប៊ី (ខេមបូឌា) ក្នុងខែមេសា ឆ្នាំ២០២២ ដោយបានរួមចំណែកយ៉ាងសំខាន់តាមរយៈចំណេះដឹងដ៏ទូលំទូលាយ និងជំនាញភាពជាអ្នកដឹកនាំរបស់លោកក្នុងការបង្កើតធនាគារនេះឡើង។ នៅខែមករា ឆ្នាំ២០២៣ លោកត្រូវបានតែងតាំងជា នាយកប្រតិបត្តិវាយតម្លៃ និងអនុម័តឥណទាន ដែលក្នុងតួនាទីនេះ លោកទទួលបន្ទុកត្រួតពិនិត្យការវាយតម្លៃឥណទានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការរួមចំណែករបស់លោកបានធ្វើឱ្យ ធនាគារ អុឹមប៊ី (ខេមបូឌា) រក្សាបាននូវការគ្រប់គ្រងហានិភ័យដ៏រឹងមាំ ឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន ប្រកបដោយទំនុកចិត្តខ្ពស់។