លោក LE THANH CONG

នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ

ឆ្នាំកំណើត៖

១៩៨៩

កម្រិតវប្បធម៌៖

  • កម្រិតវប្បធម៌៖ បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុអន្តរជាតិ ពីសាកលវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេស (Foreign Trade University)

 

លោក Le Thanh Cong គឺជាធនធានដ៏សំខាន់របស់ធនាគារ អឹុមប៊ី (ខេមបូឌា) ជាមួយនឹងបទពិសោធន៍ជាង ១៣ ឆ្នាំ ពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ។ តាមរយៈចំណេះដឹងដ៏ជ្រៅជ្រះ លោកបានដើរតួនាទីយ៉ាងសកម្មក្នុងការដាក់បញ្ចូលបទដ្ឋានបាសែល (Basel Standards) និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យឱ្យស្របតាមស្តង់ដារអន្តរជាតិ នៅក្នុងរាល់ប្រតិបត្តិការរបស់ធនាគារ។

 

លោកបានចូលរួមក្នុងគម្រោងបង្កើត ធនាគារ អុឹមប៊ី (ខេមបូឌា) កាលពីខែសីហា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានជោគជ័យក្នុងអាជីពការងារនៅផ្នែកគ្រប់គ្រងហានិភ័យនៃធនាគារ អុឹមប៊ី នៅប្រទេសវៀតណាម ជាទីកន្លែងដែលលោកបានកាន់តួនាទីសំខាន់ៗក្នុងនាយកដ្ឋានគ្រប់គ្រងហានិភ័យ រួមមានតួនាទីជា នាយករងនាយកដ្ឋានគ្រប់គ្រងហានិភ័យទីផ្សារ ដែលបានបង្ហាញឱ្យឃើញពីការយល់ដឹងយ៉ាងស៊ីជម្រៅរបស់លោកពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ។

 

នៅក្នុងខែមករា ឆ្នាំ២០២៣ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិរងគ្រប់គ្រងហានិភ័យ ដោយបានដឹកនាំអគ្គនាយកដ្ឋានគ្រប់គ្រងហានិភ័យប្រកបដោយចក្ខុវិស័យយុទ្ធសាស្ត្រ និងត្រូវបានតម្លើងតួនាទីជានាយកប្រតិបត្តិគ្រប់គ្រងហានិភ័យជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០២៤។ ភាពជាអ្នកដឹកនាំរបស់លោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ ធនាគារ អុឹមប៊ី (ខេមបូឌា) ដែលជួយឱ្យធនាគារមានលទ្ធភាពពេញលេញក្នុងការបោះជំហានទៅមុខក្នុងបរិបទហិរញ្ញវត្ថុដែលកំពុងវិវត្តឥតឈប់ឈរ ធានាបាននូវស្ថិរភាព ភាពធន់ និងប្រាក់ចំណេញរយៈពេលវែងសម្រាប់ធនាគារ ព្រមទាំងការពារផលប្រយោជន៍របស់អតិថិជន ភាគហ៊ុនិក និងវិនិយោគិនផងដែរ។