ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ទទួលបានពានរង្វាន់អន្តរជាតិចំនួនពីរ ផ្នែកសេវាធនាគារបុគ្គល និងការទូទាត់ប្រាក់ឆ្លងប្រទេស ក្នុងឆ្នាំ២០២៦
ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ទទួលបានពានរង្វាន់អន្តរជាតិចំនួនពីរពីស្ថាប័ន Gazet International Global Magazine ក្នុងឆ្នាំ២០២៦ រួមមាន៖
- ពានរង្វាន់ធនាគារឆ្នើម ក្នុងការផ្តល់សេវាធនាគារបុគ្គល
- ពានរង្វាន់ធនាគារឆ្នើម ក្នុងការផ្តល់សេវាទូទាត់ប្រាក់ឆ្លងប្រទេស
ពានរង្វាន់ទាំងនេះ គឺជាសមិទ្ធផលដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីភាពលេចធ្លោនៃសេវាកម្មពីររបស់ធនាគារដែលបំពេញបន្ថែមគ្នា គឺការគាំទ្រតម្រូវការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់អតិថិជន និងការតភ្ជាប់បុគ្គល និងអាជីវកម្ម ដើម្បីចាប់យកឱកាសពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។
សមិទ្ធផលនេះ ជាកម្លាំងចលករដ៏សំខាន់ដែលជំរុញឱ្យធនាគារ អុឹមប៊ី (ខេមបូឌា) បន្តអភិវឌ្ឍដំណោះស្រាយហិរញ្ញវត្ថុដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន ពង្រឹងគុណភាពសេវាកម្ម និងបង្កើនភាពងាយស្រួលតាមរយៈបច្ចេកវិទ្យាធនាគារឌីជីថល។
ការតម្កល់ភាពរីកចម្រើនរបស់អតិថិជនជាគោល
ធនាគារ អុឹមប៊ី (ខេមបូឌា) ផ្តោតលើការស្វែងយល់ពីតម្រូវការរបស់អតិថិជន និងការផ្តល់សេវាកម្មដែលគាំទ្រដល់ការសម្រេចគោលដៅហិរញ្ញវត្ថុរបស់ពួកគាត់។ តាមរយៈសេវាប្រាក់បញ្ញើសន្សំ ឥណទាន ផ្ទេរប្រាក់ និងធនាគារឌីជីថល ធនាគារខិតខំកសាងទំនាក់ទំនងយូរអង្វែង ដោយផ្អែកលើទំនុកចិត្ត ភាពងាយស្រួល និងការឆ្លើយតបប្រកបដោយការយកចិត្តទុកដាក់។
ពានរង្វាន់ធនាគារឆ្នើម ក្នុងការផ្តល់សេវាធនាគារបុគ្គល បញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការលើកកម្ពស់បទពិសោធន៍របស់អតិថិជន ទាំងតាមរយៈការផ្តល់សេវាដោយផ្ទាល់ និងតាមបណ្តាញឌីជីថល។
តាមរយៈកម្មវិធី MBCambodia My Bank App និងសេវាធនាគារឌីជីថលរបស់ខ្លួន ធនាគារខិតខំបង្កើនភាពងាយស្រួល និងភាពបត់បែនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អតិថិជន។ ការរួមបញ្ចូលបច្ចេកវិទ្យាឌីជីថល ជាមួយសេវាកម្មប្រកបដោយការយកចិត្តទុកដាក់ ជួយឱ្យអតិថិជនប្រើប្រាស់សេវាធនាគារដោយទំនុកចិត្ត។
ការតភ្ជាប់ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម
ពានរង្វាន់ធនាគារឆ្នើម ក្នុងការផ្តល់សេវាទូទាត់ប្រាក់ឆ្លងប្រទេស គឺជាសមិទ្ធផលដ៏សំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ អុឹមប៊ី (ខេមបូឌា) ក្នុងការពង្រឹងការតភ្ជាប់ហិរញ្ញវត្ថុ។
ក្នុងនាមជាបុត្រសម្ព័ន្ធនៃសម្ព័ន្ធហិរញ្ញវត្ថុ អុឹមប៊ី គ្រុប (MB Group) ធនាគារបន្តគាំទ្រអតិថិជនដែលមានតម្រូវការសេវាហិរញ្ញវត្ថុរវាងកម្ពុជា និងវៀតណាម។ ធនាគារផ្តល់សេវាទូទាត់ប្រកបដោយប្រសិទ្ធភាព ដើម្បីជួយឱ្យអតិថិជនទាំងបុគ្គល និងអាជីវកម្ម អាចផ្ទេរប្រាក់ និងគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុរវាងទីផ្សារនៃប្រទេសទាំងពីរបានកាន់តែងាយស្រួល។
តាមរយៈការអភិវឌ្ឍសេវាធនាគារឆ្លងប្រទេស ធនាគារ អុឹមប៊ី (ខេមបូឌា) បន្តដើរតួជាស្ពានហិរញ្ញវត្ថុ ដើម្បីគាំទ្រពាណិជ្ជកម្ម ការវិនិយោគ និងពង្រឹងទំនាក់ទំនងរវាងពាណិជ្ជករ និងប្រជាជននៃប្រទេសទាំងពីរ។
ការគាំទ្រកំណើនអាជីវកម្ម
សេវាធនាគារសម្រាប់អាជីវកម្មរបស់ធនាគារ អុឹមប៊ី (ខេមបូឌា) រួមមាន ហិរញ្ញប្បទាន ប្រាក់បញ្ញើ ការផ្ទេរប្រាក់ ការទូទាត់ និងដំណោះស្រាយហិរញ្ញវត្ថុពាណិជ្ជកម្ម ដែលជួយឱ្យសហគ្រាសគ្រប់គ្រងលំហូរសាច់ប្រាក់ និងប្រតិបត្តិការប្រចាំថ្ងៃ ព្រមទាំងចាប់យកឱកាសពង្រីកអាជីវកម្មបានកាន់តែងាយស្រួល។
តាមរយៈការរួមបញ្ចូលសេវាធនាគារក្នុងស្រុក និងសេវាហិរញ្ញវត្ថុឆ្លងប្រទេស ធនាគារមានគោលបំណងគាំទ្រទាំងអាជីវកម្មដែលកំពុងប្រតិបត្តិការនៅកម្ពុជា និងអាជីវកម្មដែលកំពុងពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាម។ ទន្ទឹមនឹងនេះ ធនាគារបន្តយកចិត្តទុកដាក់ស្វែងយល់ពីបញ្ហាប្រឈមជាក់ស្តែងរបស់អតិថិជន និងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្របតាមតម្រូវការ។
សមិទ្ធផលរួម និងការប្តេជ្ញាចិត្តបន្តទៅមុខ
ធនាគារ អុឹមប៊ី (ខេមបូឌា) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនចំពោះទំនុកចិត្ត ដៃគូចំពោះកិច្ចសហការ និងបុគ្គលិកទាំងអស់ចំពោះការខិតខំប្រឹងប្រែង និងការបំពេញការងារប្រកបដោយការយកចិត្តទុកដាក់។ ការរួមចំណែកទាំងនេះ គឺជាកម្លាំងស្នូលដែលគាំទ្រដល់ការអភិវឌ្ឍ និងការកែលម្អសេវាកម្មរបស់ធនាគារជាបន្តបន្ទាប់។
ស្របតាមទស្សនវិស័យរបស់ខ្លួន ធនាគារ អុឹមប៊ី (ខេមបូឌា) នឹងបន្តលើកកម្ពស់គុណភាពសេវាកម្ម អភិវឌ្ឍសេវាធនាគារឌីជីថល និងពង្រឹងការតភ្ជាប់ការទូទាត់ប្រាក់រវាងកម្ពុជា និងវៀតណាម។ ពានរង្វាន់ និងការទទួលស្គាល់ជាអន្តរជាតិនេះ ជាកម្លាំងជំរុញបន្ថែមឱ្យធនាគារបន្តបង្កើតគុណតម្លៃយូរអង្វែងសម្រាប់អតិថិជន អាជីវកម្ម និងសហគមន៍ដែលធនាគារកំពុងផ្តល់ជូនសេវាហិរញ្ញវត្ថុ។