• ទំព័រដើម
  • ស្វែងយល់ពីដំណោះស្រាយសេវាហិរញ្ញវត្ថុសម្រាប់អាជីវកម្មរបស់លោកអ្នក ជាមួយធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ក្នុងព្រឹត្តិការណ៍ FrancoTech 2026

ស្វែងយល់ពីដំណោះស្រាយសេវាហិរញ្ញវត្ថុសម្រាប់អាជីវកម្មរបស់លោកអ្នក ជាមួយធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ក្នុងព្រឹត្តិការណ៍ FrancoTech 2026

Nov 12, 2026

រាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក (ធនាគារ អុឹមប៊ី (ខេមបូឌា)) មានកិត្តិយសសូមគោរពអញ្ជើញម្ចាស់អាជីវកម្ម វិនិយោគិន សហគ្រិន និងសាធារណជនទាំងអស់ ចូលរួមទស្សនាស្តង់របស់យើងខ្ញុំ (ស្តង់លេខ D11) នៅក្នុងព្រឹត្តិការណ៍ FrancoTech 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

សូមអញ្ជើញជួបពិភាក្សាដោយផ្ទាល់ជាមួយបុគ្គលិកជំនាញផ្នែកសេវាធនាគារ និងស្វែងយល់ពីសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ដែលជួយសម្រួលដល់ប្រតិបត្តិការធនាគារប្រចាំថ្ងៃ និងជម្រុញកំណើនអាជីវកម្មរបស់លោកអ្នក៖
ហិរញ្ញប្បទានពាណិជ្ជកម្ម៖ សេវាលិខិតឥណទាន និងសេវាលិខិតធានា ដើម្បីគាំទ្រដល់តម្រូវការពាណិជ្ជកម្មរបស់លោកអ្នក។
សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស៖ ការទូទាត់ប្រកបដោយភាពងាយស្រួល ដែលតភ្ជាប់រវាងប្រទេសកម្ពុជា វៀតណាម និងទីផ្សារអន្តរជាតិជាច្រើនផ្សេងទៀត។
ឥណទានអាជីវកម្ម និងប្រាក់បញ្ញើ៖ ជម្រើសហិរញ្ញប្បទាន និងការសន្សំ ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសទៅតាមតម្រូវការអាជីវកម្មរបស់លោកអ្នក។
សេវាធនាគារឌីជីថល៖ ស្វែងយល់ពីកម្មវិធី My Bank App និងឧបករណ៍ធនាគារទំនើបៗ ដែលជួយឱ្យការគ្រប់គ្រងគ្រប់ប្រតិបត្តិការហិរញ្ញវត្ថុរបស់លោកអ្នក ឱ្យកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។

សូមអញ្ជើញទស្សនាស្តង់របស់ ធនាគារ អុឹមប៊ី (ខេមបូឌា) ដើម្បីទទួលបាននូវការបង្ហាញពីផលិតផលនិងសេវាកម្ម ជំនួយការក្នុងការបើកគណនីធនាគារ និងការប្រឹក្សាយោបល់ដោយផ្ទាល់។ អតិថិជនដែលបើកគណនីនៅស្តង់ផ្ទាល់ នឹងទទួលបានកាដូអនុស្សាវរីយ៍ពិសេសភ្លាមៗ (ចំនួនមានកំណត់)។
សម្រាប់ព័ត៌មានលម្អិត៖
ទូរស័ព្ទ៖ (+855) 023 968 686
អ៊ីមែល៖ [email protected]
គេហទំព័រ៖ www.mbcambodia.com