ស្វែងរកឱកាសអាជីវកម្មថ្មីៗរវាងកម្ពុជា និងវៀតណាម ជាមួយ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក នៅពិព័រណ៍ VIDEX 2026
រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៦៖ តើលោកអ្នកកំពុងស្វែងរកដៃគូអាជីវកម្មថ្មីៗ ឱកាសពង្រីកពាណិជ្ជកម្ម ឬវិធីសាស្ត្រដែលមានសុវត្ថិភាព និងវៃឆ្លាតជាងមុនក្នុងការគ្រប់គ្រងប្រតិបត្តិការឆ្លងដែនរវាងកម្ពុជា និងវៀតណាមមែនដែរឬទេ?
ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ដែលជាធនាគារពាណិជ្ជទទួលបានអាជ្ញាប័ណ្ណ និងស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា មានកិត្តិយសសូមអញ្ជើញម្ចាស់អាជីវកម្ម សហគ្រិន វិនិយោគិន និងសាធារណជនទូទៅ មកចូលរួមជាមួយយើងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល សម្រាប់សហគ្រាសវៀតណាម និងកម្ពុជា ឆ្នាំ២០២៦ (VIDEX Cambodia 2026) ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ១៤ ដល់ ១៧ ខែតុលា ឆ្នាំ ២០២៦ នៅសាលកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីដំណោះស្រាយហិរញ្ញវត្ថុដែលត្រូវបានរៀបចំឡើងយ៉ាងពិសេស សម្រាប់គាំទ្រដល់ពាណិជ្ជកម្ម ការវិនិយោគ និងការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មយ៉ាងរលូននៅក្នុងរបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម។
ការភ្ជាប់ទំនាក់ទំនងអាជីវកម្មដែលលើសពីប្រតិបត្តិការហិរញ្ញវត្ថុ
ព្រឹត្តិការណ៍ VIDEX Cambodia 2026 នឹងប្រមូលផ្តុំប្រតិបត្តិករអាជីវកម្មសំខាន់ៗ ក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់ ពាណិជ្ជករ និងដៃគូសក្តានុពលមកពីកម្ពុជា និងវៀតណាម ដោយបង្កើតជាឱកាសសម្រាប់អ្នកចូលរួមក្នុងការស្វែងយល់ពីផលិតផល ជួបពិភាក្សាជាមួយដៃគូសក្តានុពល បង្កើតទំនាក់ទំនងអាជីវកម្មថ្មីៗ និងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការបន្ថែម។
លើសពីសេវាធនាគារ – ធនាគារ អុឹមប៊ី (ខេមបូឌា) ភ្ជាប់ទំនាក់ទំនងអាជីវកម្មរបស់អ្នក
នៅក្នុងពិព័រណ៍ VIDEX 2026 ធនាគារ អុឹមប៊ី (ខេមបូឌា) នឹងបង្ហាញពីតួនាទីរបស់ខ្លួនជាដៃគូភ្ជាប់ទំនាក់ទំនងហិរញ្ញវត្ថុ និងអាជីវកម្ម ដើម្បីគាំទ្រដល់ការកើនឡើងនៃរបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម។
អ្នកចូលរួមអាចជួបពិភាក្សាផ្ទាល់ជាមួយក្រុមការងារដែលប្រកបដោយជំនាញវិជ្ជាជីវៈរបស់ ធនាគារ អុឹមប៊ី (ខេមបូឌា) លើសេវាកម្មសំខាន់ៗដែលរួមមាន៖
- សេវាធនាគារប្រតិបត្តិការ (Transaction Banking)៖ ដំណោះស្រាយទូទាត់ ប្រមូលប្រាក់ និងគ្រប់គ្រងសាច់ប្រាក់ជាប្រាក់រៀល (KHR) ប្រាក់ដុល្លារអាមេរិក (USD) និងរូបិយប័ណ្ណបរទេស ទាំងក្នុងស្រុក និងឆ្លងប្រទេស ដែលមានប្រសិទ្ធភាព រហ័ស សុវត្ថិភាព និងភាពងាយស្រួលបំផុត រៀបចំឡើងដើម្បីសម្រួលដល់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ស្របតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។
- ដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្ម (Trade Finance Solutions)៖ ផលិតផលសេវាកម្មដែលជួយសម្រួលពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ រួមមាន លិខិតឥណទាន (LC), លិខិតធានា (BG), លិខិត SBLC, ឥណទានពាណិជ្ជកម្មនាំចូល/នាំចេញ និងហិរញ្ញប្បទានខ្សែសង្វាក់ផ្គត់ផ្គង់ (Supply Chain Finance) ដើម្បីជួយអាជីវកម្មគ្រប់គ្រងហានិភ័យ និងបង្កើនប្រសិទ្ធភាពពេញមួយវដ្តនៃពាណិជ្ជកម្មអន្តរជាតិ។
- សេវាភ្ជាប់ទំនាក់ទំនងអាជីវកម្ម (Business Matching)៖ ការភ្ជាប់ទំនាក់ទំនង ១ទល់នឹង១ រវាងអាជីវកម្មកម្ពុជា និងវៀតណាម ដើម្បីជួយក្រុមហ៊ុននានាក្នុងការស្វែងរកអ្នកទិញ អ្នកផ្គត់ផ្គង់ អ្នកចែកចាយ និងដៃគូអាជីវកម្មសក្តានុពល ព្រមទាំងស្វែងរកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង។
កម្លាំងគ្រឹះស្ថាន និងឯកសិទ្ធិពិសេសក្នុងពិព័រណ៍
ដោយផ្អែកលើបទពិសោធន៍ជាង ៣០ ឆ្នាំរបស់ភាគទុនិករបស់យើងគឺសម្ព័ន្ធហិរញ្ញវត្ថុ MB Group នៅក្នុងវិស័យហិរញ្ញវត្ថុនៅប្រទេសវៀតណាម ធនាគារ អ៊ឹមប៊ី (ខេមបូឌា) បានរួមបញ្ចូលគ្នានូវសមត្ថភាពហិរញ្ញវត្ថុ ការយល់ដឹងពីទីផ្សារក្នុងស្រុក និងបណ្តាញអាជីវកម្មយ៉ាងទូលំទូលាយរវាងកម្ពុជា និងវៀតណាម ដើម្បីជួយអតិថិជនកសាងទំនាក់ទំនងអាជីវកម្មឆ្លងដែនប្រកបដោយចីរភាព។
អញ្ជើញមកទស្សនាស្តង់ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) និងទទួលបទពិសោធន៍ថ្មីៗ
នៅស្តង់ពិព័រណ៍ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) លោកអ្នកចូលរួមអាចសាកល្បងទទួលយកបទពិសោធន៍ប្រើប្រាស់សេវាធនាគារឌីជីថលដោយផ្ទាល់ និងស្វែងយល់ពីរបៀបដែលយើងផ្សារភ្ជាប់បច្ចេកវិទ្យាក្នុងការជួយឱ្យប្រតិបត្តិការអាជីវកម្មលោកអ្នកកាន់តែរហ័ស ងាយស្រួល និងមានសុវត្ថិភាព។ លើសពីនេះ អតិថិជនដែលបើកគណនីសន្សំនៅស្តង់ពិព័រណ៍របស់ធនាគារនឹងទទួលបានគណនីលេខពិសេស VIP ដោយឥតគិតថ្លៃ ព្រមទាំងមានឱកាសចូលរួមក្នុងសកម្មភាពរីករាយ និងការឆ្លើយសំណួរកម្សាន្តប្រចាំថ្ងៃ ដើម្បីឈ្នះរង្វាន់អនុស្សាវរីយ៍ពិសេសៗពី ធនាគារ អ៊ឹមប៊ី (ខេមបូឌា)។
ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ និងការអញ្ជើញ
មិនថាលោកអ្នកជាអ្នកនាំចូល អ្នកនាំចេញ ក្រុមហ៊ុនផលិត សហគ្រាសធុនតូច និងមធ្យម (SME) សហគ្រិន អ្នកវិនិយោគ ឬពាណិជ្ជករនោះទេ ពិព័រណ៍ VIDEX 2026 គឺជាឱកាសដ៏ល្អប្រសើរក្នុងការជួបជុំ ភ្ជាប់ទំនាក់ទំនង និងស្វែងរកឱកាសអាជីវកម្មថ្មីៗ។ សូមអញ្ជើញមកកាន់ស្តង់ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ក្នុងព្រឹត្តិការណ៍ VIDEX Cambodia 2026 ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅសាលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
សម្រាប់ការសាកសួរព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ធនាគារ ឬទាក់ទងមកកាន់ផ្នែកសេវាបម្រើអតិថិជន៖
ទូរសព្ទ: (+855) 023 968 686
អ៊ីមែល: [email protected]
គេហទំព័រ: https://www.mbcambodia.com/