គណនីរូបិយប័ណ្ណបរទេស

គណនីរូបិយប័ណ្ណបរទេសផ្តល់ជូនអតិថិជននូវជម្រើសច្រើនសម្រាប់ការបើកគណនីជារូបិយប័ណ្ណមួយក្នុងចំណោមរូបិយប័ណ្ណចំនួនប្រាំបួនដែលមាន។ វាស័ក្តិសមបំផុតសម្រាប់អតិថិជនដែលធ្វើប្រតិបត្តិការនៅក្រៅប្រទេសជាញឹកញាប់។ គណនីរូបិយប័ណ្ណបរទេសមានដូចជា៖ ដុល្លារអូស្រ្តាលី អឺរ៉ូ ដុល្លារសិង្ហបុរី ថៃបាត វៀតណាមដុង ប្រាក់យ៉េនជប៉ុន ដុល្លារហុងកុង ដុល្លារកាណាដា និង ផោនអង់គ្លេស។

លក្ខខណ្ឌចាំបាច់ និងឯកសារតម្រូវឲ្យមាន៖

រូបវន្តបុគ្គល៖

  • មានអាយុ 18 ឆ្នាំឡើងទៅ
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព

ជនជាតិបរទេស

  • លិខិតឆ្លងដែនដែលមានសុពលភាព ទិដ្ឋាការដែលមានសុពលភាព 6 ខែ
  • កិច្ចសន្យាជួល
  • កិច្ចសន្យាការងារ


 

លក្ខណៈពិសេស និងអត្ថប្រយោជន៍

  • ប្រតិបត្តិការដាក់ប្រាក់ និងដកប្រាក់គ្មានដែនកំណត់
  • បើកគណនីជាមួយរូបិយប័ណ្ណចំនួន ៩ ដែលអាចប្រើបាន
  • សមតុល្យបើកគណនីដំបូង ១០០ ដុល្លារអាមេរិកស្មើនឹងរូបិយប័ណ្ណបរទេស
  • មិនតម្រូវឱ្យតម្កល់សមតុល្យនៅក្នុងគណនី
  • ប្រើប្រាស់សេវាធនាគារចល័តដោយឥតគិតថ្លៃ

 

ថ្លៃសេវា

  • ថ្លៃសេវាសម្រាប់គណនីអសកម្ម ៥ ដុល្លារអាមេរិក
  • ថ្លៃបិទគណនីមុនកាលកំណត់ក្នុងរយៈពេល ៦ ខែ ១០ដុល្លារអាមេរិក

 

ការកាត់ពន្ធ

  • និវាសនជន ៤%
  • អនិវាសនជន ១៤%

 

លក្ខខណ្ឌទូទៅ

 

ចំណាំ៖

  • អតិថិជនម្នាក់អាចបើកគណនីរូបិយប័ណ្ណបរទេស (FCA) តែមួយប៉ុណ្ណោះ សម្រាប់ប្រភេទរូបិយប័ណ្ណដូចគ្នា ប៉ុន្តែអតិថិជនអាចមានគណនីរូបិយប័ណ្ណបរទេសច្រើនប្រភេទ (រូបិយប័ណ្ណខុសៗគ្នា)។
  • អត្រាប្តូរប្រាក់ដែលបង្ហាញក្នុងតារាង គឺជាអត្រាសម្រាប់ថ្ងៃនេះ និងអាចមានការប្រែប្រួលដោយពុំចាំបាច់ជូនដំណឹងជាមុន យោងទៅតាមការប្រែប្រួលអត្រាប្តូរប្រាក់នៅលើទីផ្សារ។ ដើម្បីទទួលបានព័ត៌មានចុងក្រោយបំផុត សូមទាក់ទងមកកាន់ក្រុមការងារគ្រប់គ្រងសាច់ប្រាក់ (Treasury Team) ឬអញ្ជើញមកកាន់សាខាធនាគារ អ៊ឹមប៊ី (ខេមបូឌា) ដែលនៅជិតលោកអ្នកបំផុត។
  • សមតុល្យនៅក្នុងគណនីរូបិយប័ណ្ណបរទេស អាចកើនឡើង ឬថយចុះតម្លៃ នៅពេលប្តូរទៅជាប្រាក់ដុល្លារអាមេរិក (USD) អាស្រ័យទៅតាមអត្រាប្តូរប្រាក់ដែលផ្តល់ដោយធនាគារ អុឹមប៊ី (ខេមបូឌា) នៅពេលប្រតិបត្តិការជាក់ស្តែង។
  • គណនីរូបិយប័ណ្ណបរទេស (FCA) មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសេវាឥណទានលើសសមតុល្យ (OD usage) ឬធ្វើការកែប្រែទៅជាគណនីធនាគារព្រីមៀរ (Premier Banking Account) បានឡើយ។
  • លក្ខខណ្ឌផ្សេងៗទៀត នឹងត្រូវអនុវត្ត អាស្រ័យលើតម្រូវការអាជីវកម្មស្របតាមផែនការអាជីវកម្មរបស់ធនាគារ អុឹមប៊ី (ខេមបូឌា)។