ជាមួយបទពិសោធន៍ប្រកបដោយវិជ្ជាជីវៈក្នុងវិស័យធនាគារជិត ១២ឆ្នាំ លោកបាននំាយកនូវជំនាញសំខាន់ៗជាច្រើនក្នុងការជម្រុញភាពរីកចម្រើនសម្រាប់ធនាគារ អុឹមប៊ី (ខេមបូឌា) ពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យម (SME) ផ្នែកធុរកិច្ច និងសេវាកម្មធនាគារសាជីវកម្ម។ មុនពេលចូលរួមជាមួយ ធនាគារ អុឹមប៊ី (ខេមបូឌា) លោកបានបំពេញតួនាទីជា នាយកនាយកដ្ឋានមជ្ឈមណ្ឌលធុរកិច្ច នៅធនាគារ ហុង លីអុង កម្ពុជា ដោយទទួលបន្ទុកគ្រប់គ្រងផ្នែកសហគ្រាសធុនតូច និងមធ្យម (SME) ផ្នែកធុរកិច្ច និងសេវាធនាគារសាជីវកម្មនៅទូទាំងប្រទេសកម្ពុជា។
លោកក៏ធ្លាប់បានកាន់តួនាទីសំខាន់ៗជាច្រើន រួមមាន ផ្នែកលក់ និងទីផ្សារ ការគ្រប់គ្រងទំនាក់ទំនងអតិថិជន និងការគ្រប់គ្រងហានិភ័យឥណទាន ដែលក្នុងនោះលោកបានបម្រើការជា មន្ត្រីផ្នែកទំនាក់ទំនងធុរកិច្ចជាន់ខ្ពស់, ជានាយកសាខានៃធនាគារ មេយប៊ែង កម្ពុជា និងជាអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងអតិថិជន (ទទួលបន្ទុកផ្នែក Corporate and MNC) នៅធនាគារ មេយប៊ែង សាខារ៉ង់ហ្គូន (ប្រទេសមីយ៉ាន់ម៉ា)។
លោកបានចូលរួមជាផ្លូវការជាមួយ ធនាគារ អុឹមប៊ី (ខេមបូឌា) ក្នុងខែមករា ឆ្នាំ២០២៣ ក្នុងនាមជា នាយកប្រតិបត្តិសេវាធនាគារសាជីវកម្ម ដែលនៅទីនេះលោកបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់សេវាកម្មធនាគារសាជីវកម្មរបស់ធនាគារ។ លោកបានផ្តោតជាសំខាន់លើការកសាងទំនាក់ទំនងអតិថិជនឱ្យបានរឹងមាំ និងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនសាជីវកម្មរបស់ធនាគារក្នុងគោលបំណងធានានូវសេវាកម្មដ៏ល្អឥតខ្ចោះ និងភាពរីកចម្រើន។