លោកស្រី LE THI LAN HUONG

នាយិកាប្រតិបត្តិធនធានមនុស្ស

ឆ្នាំកំណើត៖

១៩៨៥

កម្រិតវប្បធម៌៖

  • បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងឧស្សាហកម្ម ពីសាកលវិទ្យាល័យបច្ចេកវិទ្យាក្រុងហូជីមិញ នៃសាកលវិទ្យាល័យជាតិវៀតណាម។
  • សញ្ញាបត្រវិជ្ជាជីវៈ៖ វិញ្ញាបនបត្រកម្រិតខ្ពស់ពីសមាគមគ្រប់គ្រងធនធានមនុស្ស (SHRM-SCP)។

 

លោកស្រី Le Thi Lan Huong បានចូលកាន់តំណែងជានាយិកាប្រតិបត្តិធនធានមនុស្ស នៅធនាគារ អឹុមប៊ី (ខេមបូឌា) ចាប់តាំងពីខែឧសភា ឆ្នាំ២០២៤។ ក្រោមការដឹកនាំរបស់លោកស្រី ក្រុមការងារធនធានមនុស្សរបស់ ធនាគារ អុឹមប៊ី (ខេមបូឌា) បានកសាងវប្បធម៌ស្ថាប័នដែលផ្តល់អាទិភាពខ្ពស់លើដំណោះស្រាយបុរេសកម្ម និងការបង្កើតបរិយាកាសការងារប្រកបដោយភាពវិជ្ជមាន។ លោកស្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតយុទ្ធសាស្ត្រជាមួយគណៈគ្រប់គ្រង ដើម្បីធានាថាការអភិវឌ្ឍធនធានមនុស្សមានភាពស៊ីចង្វាក់គ្នាជាមួយចក្ខុវិស័យរបស់ធនាគារ ក្នុងការជំរុញភាពរីកចម្រើនប្រកបដោយភាពរឹងមាំ និងនិរន្តរភាព។

 

ក្នុងរយៈពេល ១៦ឆ្នាំ នៃបទពិសោធន៍ប្រកបដោយវិជ្ជាជីវៈក្នុងវិស័យធនាគារ (ទាំងក្នុងស្រុក និងអន្តរជាតិ) ក៏ដូចជាវិស័យបច្ចេកវិទ្យាផងនោះ លោកស្រីមានជំនាញក្នុងការជួយជ្រោមជ្រែងដល់ធនាគារ និងថ្នាក់ដឹកនាំក្នុងការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management) ព្រមទាំងការរៀបចំ និងអនុវត្តយុទ្ធសាស្ត្រធនធានមនុស្សឱ្យមានប្រសិទ្ធភាពខ្ពស់។ លោកស្រីមានសមត្ថភាពយ៉ាងឆ្នើមក្នុងការកសាងទំនុកចិត្ត និងពង្រឹងទំនាក់ទំនងវិជ្ជមានជាមួយភាគីពាក់ព័ន្ធគ្រប់កម្រិត។ តាមរយៈរបៀបដឹកនាំដែលផ្តោតលើការលើកទឹកចិត្ត និងការជំរុញស្មារតីក្រុម លោកស្រីបានបណ្ដុះបរិយាកាសការងារប្រកបដោយសហការ និងភាពរីករាយ ដើម្បីតម្រង់ទិសបុគ្គលិកឱ្យសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររួមរបស់ធនាគារ។

 

មុនចូលរួមជាមួយ ធនាគារ អុឹមប៊ី (ខេមបូឌា) លោកស្រីក៏ធ្លាប់បានបំពេញការងារជា នាយិកានាយកដ្ឋានធនធានមនុស្ស នៅធនាគារ Hong Leongនៅប្រទេសវៀតណាម។ លោកស្រីក៏ធ្លាប់មានតួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់ទទួលបន្ទុកលើការគ្រប់គ្រងធនធានមនុស្ស រដ្ឋបាល និងហិរញ្ញវត្ថុ នៅក្រុមហ៊ុន Fossil Vietnam (ដែលពីមុនមានឈ្មោះថា Misfit) ដែលក្រុមហ៊ុននេះ គឺជាមជ្ឈមណ្ឌលដ៏ឆ្នើមសម្រាប់នវានុវត្តន៍ និងការអភិវឌ្ឍប្រព័ន្ធ Cloud & App សម្រាប់សម្ព័ន្ធក្រុមហ៊ុន Fossil Group ទាំងមូល។