លោកស្រី DO THI MINH HANH

សមាជិកនៃក្រុមប្រឹក្សាភិបាល (អភិបាលមិនប្រតិបត្តិ)

ឆ្នាំកំណើត៖

១៩៧៥

កម្រិតវប្បធម៌៖

  • បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ Paris Dauphine (ESC)
  • បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ (ប្រទេសវៀតណាម)

ជាមួយបទពិសោធន៍ការងារជាង ១៥ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ លោកស្រី DO THI MINH HANH បច្ចុប្បន្នជាសមាជិកមិនប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនៃធនាគារ អឹុមប៊ី (ខេមបូឌា)។ លោកស្រីបានចាប់ផ្តើមអាជីពការងារជាមួយ ធនាគារ អុឹមប៊ី នៅប្រទេសវៀតណាម ក្នុងតួនាទីយ៉ាងសំខាន់ជាប្រធានស្តីទីផ្នែកអភិវឌ្ឍន៍ផលិតផល និងប្រតិបត្តិការអាជីវកម្ម ក្នុងនាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់ និងការជួញដូររូបិយវត្ថុ(Treasury and Money Trading Division) ដែលនៅទីនោះលោកស្រីបានកសាងជំនាញឯកទេសលើការគ្រប់គ្រងដើមទុន ដែលជាមុខងារស្នូលសម្រាប់ប្រតិបត្តិការរបស់ធនាគារ។

តាមរយៈសមត្ថភាពដឹកនាំ និងចក្ខុវិស័យយុទ្ធសាស្ត្រដ៏ច្បាស់លាស់របស់លោកស្រី បានជំរុញឱ្យលោកស្រីទទួលបានមុខតំណែងសំខាន់ៗជាបន្តបន្ទាប់ រួមមាន៖ ប្រធានផ្នែកអភិវឌ្ឍន៍ផលិតផល និងប្រតិបត្តិការអាជីវកម្ម និងជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់ និងការជួញដូររូបិយវត្ថុ។ នៅដើមឆ្នាំ ២០២០ លោកស្រីត្រូវបានតែងតាំងជា អនុប្រធាននាយកប្រតិបត្តិ (Deputy CEO) នៃក្រុមហ៊ុន MB Shinsei Finance Limited Liability Company ដែលជាក្រុមហ៊ុនបណ្ដាក់ទុនទុនរួមគ្នារវាងធនាគារ អុឹមប៊ី និងធនាគារ Shinsei របស់ប្រទេសជប៉ុន។