លោក TRAN HAI HA

ប្រធានក្រុមប្រឹក្សាភិបាល

ឆ្នាំកំណើត៖

១៩៨០

កម្រិតវប្បធម៌៖

  • បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុសាជីវកម្ម និងការគ្រប់គ្រង (Corporate Finance and Management Control) ពីសាកលវិទ្យាល័យ Toulon ប្រទេសបារាំង
  • បរិញ្ញាបត្រហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ ប្រទេសវៀតណាម

លោក Tran Hai Ha គឺជាថ្នាក់ដឹកនាំឆ្នើមដែលមានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងវិស័យធនាគារសាជីវកម្ម ការវិនិយោគ និងសេវាកម្មហិរញ្ញវត្ថុ។ បច្ចុប្បន្ន លោកក៏មានតួនាទីជានាយកផ្នែកធនាគារសាជីវកម្ម និងស្ថាប័ន (Corporate and Institutional Banking Division) នៅ ធនាគារ អុឹុមប៊ី ក្នុងប្រទេសវៀតណាមផងដែរ ដែលនៅទីនោះ លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនយុទ្ធសាស្ត្រ និងការកសាងភាពជាដៃគូដ៏រឹងមាំជាមួយអតិថិជន។

មុនពេលក្លាយជាប្រធានក្រុមប្រឹក្សាភិបាលរបស់ ធនាគារ អុឹមប៊ី​ (ខេមបូឌា) លោកមានបទពិសោធន៍ជាច្រើន រួមមានការបំពេញតួនាទីជាអគ្គនាយក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមូលបត្រ អុឹមប៊ី (MBS) ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងទីផ្សារភាគហ៊ុនរបស់ប្រទេសវៀតណាម អស់រយៈពេលជិតមួយទសវត្សរ៍ ដែលនៅទីនោះលោកបានដឹកនាំការពង្រីកវិសាលភាពអាជីវកម្មដោយជោគជ័យ និងឈានមុខគេលើទីផ្សារ។ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ លោកក៏បានបម្រើការជាសមាជិកក្រុមប្រឹក្សាភិបាលនៃ Modern Bank of Vietnam  Limited (MBV)។ ជាមួយនឹងជំនាញដ៏ច្បាស់លាស់ និងសមត្ថភាពដឹកនាំដ៏ឆ្នើម បានធ្វើឱ្យលោក TRAN HAI HA មានភាពសក្តិសមបំផុតក្នុងការធ្វើជាត្រីវិស័យសម្រាប់ធនាគារ អុឹមប៊ី (ខេមបូឌា) ក្នុងការឆ្ពោះទៅកាន់ភាពរីកចម្រើន ព្រមទាំងបន្តពង្រីកចំណែកទីផ្សារ និងផ្តល់ជូននូវគុណតម្លៃបន្ថែមឱ្យកាន់តែល្អប្រសើរដល់អតិថិជន និងគ្រប់ភាគីពាក់ព័ន្ធ។