លោក​ NGUYEN HOANG MINH

អគ្គនាយករង

ឆ្នាំកំណើត៖

១៩៨២

កម្រិតវប្បធម៌៖

  • បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ (National Economics University)
  • បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ ប្រទេសវៀតណាម

 

ជាមួយនឹងបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ និងសវនកម្ម លោក Nguyen Hoang Minh គឺជាប្រតិបត្តិករហិរញ្ញវត្ថុដ៏ជំនាញដែលបាននាំមកនូវបទពិសោធន៍ជាច្រើន និងបានគាំទ្រដល់ការរីកចម្រើនរបស់ ធនាគារ អឹុមប៊ី (ខេមបូឌា)។ បទពិសោធន៍ក្នុងអាជីពការងាររបស់លោក រួមមាន ជានាយកប្រតិបត្តិគ្រប់គ្រងហិរញ្ញវត្ថុ (CFO) នៅក្រុមហ៊ុន SHB Finance និង MCredit ព្រមទាំងការបំពេញមុខតំណែងជាអ្នកគ្រប់គ្រងក្នុងផ្នែកសវនកម្មផ្ទៃក្នុងនៅធនាគារ អុឹមប៊ី នៅប្រទេសវៀតណាម និងក្រុមហ៊ុន Ernst & Young។

 

លោកបានចាប់ផ្តើមចូលរួមក្នុងគម្រោងដំបូងនៃការបង្កើត ធនាគារ អុឹមប៊ី (ខេមបូឌា) នៅខែមេសា ឆ្នាំ២០២១ ដោយបាននាំមកនូវចំណេះជំនាញសំខាន់ៗជាច្រើន។ នៅខែមករា ឆ្នាំ ២០២៣ លោកត្រូវបានតែងតាំងជាសមាជិកនៃគណៈគ្រប់គ្រង និងជានាយកប្រតិបត្តិគ្រប់គ្រងហិរញ្ញវត្ថុ ជាមួយនឹងចក្ខុវិស័យក៏ដូចជាយុទ្ធសាស្ត្រច្បាស់លាស់ លោកត្រូវបានដំឡើងតួនាទីជា អនុប្រធាននាយកប្រតិបត្តិ នៅក្នុងខែមេសា ឆ្នាំ ២០២៤។ 

 

ក្នុងនាមជាអ្នករួមចំណែកដ៏សំខាន់ម្នាក់នៅក្នុងធនាគារ លោកបានដឹកនាំគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងរឹងមាំដែលជួយឱ្យ ធនាគារ អុឹមប៊ី (ខេមបូឌា) មានលទ្ធភាពសម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាព និងផ្តល់គុណតម្លៃកាន់តែល្អប្រសើរសម្រាប់អតិថិជន ភាគទុនិក ក៏ដូចជាវិនិយោគិន។