ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយជិត ១៥ ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ លោក NGUYEN DOAN HUNG បច្ចុប្បន្នជាសមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលនៃធនាគារ អឹុមប៊ី (ខេមបូឌា)។ លោកបានចាប់ផ្តើមអាជីពការងារជាមួយ ធនាគារ អុឹមប៊ី នៅប្រទេសវៀតណាម ក្នុងនាមជាសវនករផ្ទៃក្នុង ដែលនៅទីនោះលោកបានចំណាយពេលអស់រយៈពេល ៣ឆ្នាំ មុននឹងឈានទៅកាន់តំណែងជាប្រធានគណៈកម្មាធិការសវនកម្មនៅក្រុមហ៊ុនភាគហ៊ុនរួម MBLand ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្តោតលើវិស័យអចលនទ្រព្យ។
តាមរយៈការយល់ដឹងយ៉ាងស៊ីជម្រៅលើប្រតិបត្តិការហិរញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យ បានធ្វើឱ្យលោកបំពេញតួនាទីជាមួយស្នាដៃឆ្នើមក្នុងមុខតំណែងសំខាន់ៗ រួមមាន តំណែងជាប្រធានគ្រប់គ្រងការវាយតម្លៃទ្រព្យបញ្ចាំ ដែលនៅទីនោះលោកបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់ធនាគារ។