លោក លី ទី មានបទពិសោធន៍ការងារជិត ១៥ ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកមានជំនាញយ៉ាងទូលំទូលាយលើការគ្រប់គ្រងផ្នែកច្បាប់ និងអនុលោមភាព អភិបាលកិច្ចសាជីវកម្ម ហានិភ័យបទប្បញ្ញត្តិ និងការផ្តល់ប្រឹក្សាក្នុងវិស័យហិរញ្ញវត្ថុ។
ក្នុងអំឡុងពេលនៃអាជីពការងាររបស់លោក លោកបានកាន់មុខតំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនក្នុងវិស័យធនាគារ រួមមានតួនាទីជាប្រធានផ្នែកច្បាប់ និងអនុលោមភាព ដែលទទួលខុសត្រូវលើការរៀបចំក្របខ័ណ្ឌអនុលោមភាព ការធានាឱ្យមានការអនុវត្តតាមស្ដង់ដារបទប្បញ្ញត្តិ និងការផ្តល់ប្រឹក្សាដល់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាល លើបញ្ហាយុទ្ធសាស្ត្រច្បាប់ និងបទប្បញ្ញត្តិនានា។ លោកមានជំនាញច្បាស់លាស់ពាក់ព័ន្ធនឹងផ្នែកច្បាប់ក្នុងវិស័យធនាគារ ប្រតិបត្តិការសាជីវកម្ម ការរួមបញ្ចូលគ្នា និងការទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន (M&A) ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងកម្រិតក្រុមប្រឹក្សាភិបាល។
លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក នៅចុងឆ្នាំ ២០២៤ ។