
ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក ត្រូវបានចាប់ផ្តើមដំណើរការនៅដើមខែមករា ឆ្នាំ២០២៣ បន្ទាប់ពីបានធ្វើប្រតិបត្តិការធនាគារនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ក្នុងនាមជាសាខារបស់ធនាគារ អ៊ឹមប៊ី ដែលជាធនាគារឈានមុនគេក្នុងចំណោមធនាគារធំៗទាំងបួននៅក្នុងប្រទេសវៀតណាម។ ដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងទីផ្សារនៅកម្ពុជាជាងមួយទស្សវត្សរ៍ ធនាគារ អ៊ឹមប៊ី ខេមបូឌា បានបោះជំហានទៅមុខក្នុងការផ្លាស់ប្តូរខ្លួនក្លាយទៅជាធនាគារពាណិជ្ជពេញលេញមួយ ដោយផ្តោតជាសំខាន់លើសេវាកម្ម និងតម្រូវការរបស់អតិថិជនជាចំបង។
ក្លាយជាធនាគារដែលផ្តល់ភាពងាយស្រួលបំផុតតាមរយៈបច្ចេកវិទ្យាឌីជីថលទំនើប។
យើងបន្តលើការអភិវឌ្ឍន័ធនធនាបុគ្គលិក និងបច្ចេកវិទ្យារបស់យើងដើម្បីផ្តល់នូវដំណោះស្រាយធនាគារដែលងាយស្រួល និងរហ័សទាន់ចិត្ត ដើម្បីចូលរួមចំណែកដល់ការរីកចម្រើនផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា។
សុចរិតភាព ផ្តោតលើអតិថិជន សហប្រតិបត្តិការ ភាពរហ័សរហួន និងការច្នៃប្រឌិត។